ទោសពីកាហ្វេអ៊ីនធ្វើឱ្យងាយរលូតកូនដែលស្ត្រីមានគភ៌មិនគួរទទួល ទានលើសពីរពែងក្នុងមួយខែ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ទោសពីកាហ្វេអ៊ីនធ្វើឱ្យងាយរលូតកូនដែលស្ត្រីមានគភ៌មិនគួរទទួល<br />ទានលើសពីរពែងក្នុងមួយខែ       អ្នកពិសោធន៍សហរដ្ឋអាមេរិកបានរកឃើញថាស្ត្រីមានគភ៌ដែល ទទួលទានកាហ្វេក្នុងមួយថ្ងៃលើសពីរពែងនោះនឹងប្រឈមមុខងាយក្នុង
    ការរលូតកូនខ្ពស់ជាងស្ត្រីដែលមានគភ៌ហើយមិនទទួលទានកាហ្វេដែលមានកំរិតកាហ្វេអ៊ីនខ្ពស់ ២០០មីល្លីក្រាមក្នុងមួយថ្ងៃ។
           នៅក្នុងទស្សនាវដ្តីចំនេះដឹងមួយឈ្មោះសម្ភពសាស្ត្រវិទ្យារបស់អាមេរិកបានបង្ហាញរបាយ
    ការណ៍ពីលទ្ធផលសិក្សាស្រាវជ្រាវរបស់គេយ៉ាងច្បាស់ថាការសិក្សាបានរកឃើញថាកាហ្វេអ៊ីនដែល
    ស្ត្រីជាមាតាបានទទួលទានពីកាហ្វេឬតែឬសូកូឡានៅក្តៅវានឹងឆ្លងកាត់សុកទៅកាន់ទារកដែលកំ
    ពុងតែធំធាត់លូតលាស់នៅក្នុងស្បូន។
           ការសិក្សាពីមុនមកគេមិនធ្លាប់ឃើញមានភាពពាក់ព័ន្ធគ្នាសរវាងកាហ្វេអ៊ីនដែលស្ត្រីជា
    មាតាទទួលទានចូលទៅជាមួយនឹងផលប៉ះពាល់ងាយរលូតកូនហើយក៏មិនអាចដឹងបានច្បាស់ថា
    បញ្ហានេះកើតឡើងដោយមូលហេតុកាហ្វេអ៊ីន ឬសារជាតិដទៃទៀតក្នុងការហ្វេទៀតផង។
    ក្រុមអ្នកពិសោធន៍បានសិក្សាទៅលើស្ត្រីជនជាតិអាមេរិកាំងដែលបានពរផ្ទៃអាយុ១០សប្តាហ៍ចំនួន
    ១០៦៣នាក់ដែលនៅក្នុងនោះអ្នករលូតកូនអំឡុងពេលសិក្សាស្រាវជ្រាវអស់១៦ភាគរយឬ១៧២នាក់
    ក្នុងចំនួននេះជាមាតាដែលមិនទទួលទានភេសជ្ជៈកាហ្វេអ៊ីន២៥ភាគរយនិងជាអ្នកទទួលទានភេស
    ជ្ជៈរាល់ថ្ងៃបរិមាណមិនលើសពី២០០មីល្លីក្រាមមាន៦០ភាគរយព្រមទាំងអ្នកដែលទទួលទានភេស
    ជ្ជៈមានកាហ្វេអ៊ីនបរិមាណលើសពី២០០មីល្លីក្រាមចំនួន១៥ភាគរយ។
           ទោះបីយ៉ាងណាក៏ដោយគេឃើញមានគ្រូពេទ្យខ្លះហាក់ដូចជាមិនសូវយល់ស្របប៉ុន្មានថា
    កាហ្វេអ៊ីនជាមូលដ្ឋានចំបងធ្វើឱ្យងាយរលូតកូនដូចជាដុកទ័រល័ររ៉ាក្រូរ៉ីឌ័រគ្រូពេទ្យសម្ភពនៃមជ្ឈម-
    ណ្ឌលវេជ្ជសាសស្ត្រស៊ីណាយក្នុងទីក្រុងញូវយ៉កបានសំដែងពីគំនិតយល់ឃើញរបស់ខ្លួនថាខ្ញុំយល់
    ឃើញថាការរលូតកូនមានមូលហេតុមកពីភាពខុសប្រក្រតីខាងប្រព័ន្ធពូជច្រើនជាងរហូតពី៦០ទៅ
    ៨០ភាគរយឯណោះ។

             ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេក១៥៥៨
                ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០០៨



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.