ការពិសារស្រាក្រហម អាចជួយប្រឆាំងនឹងការរលាកនៅក្នុង
ខ្លួនបើយោងទៅតាមការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយ កាលពីថ្មីៗនេះ តាមរយៈអ្នកវិទ្យាសាស្រ្ត ធ្វើការស្រាវជ្រាវនៅ
| |
សកលវិទ្យាល័យ Glasgow។
អ្នកស្រាវជ្រាវបានរកឃើញថា Resveratrol ជាសារធាតុម្យ៉ាង មានលក្ខណៈជា Anti Oxidant នៅក្នុងស្រាក្រហម ។ វាមានសមត្ថភាព ការពារសត្វកណ្តុរ នៅពេលដែលពួកវា ប្រឈមមុខទៅនឹងភ្នាក់ងារបង្ករឱ្យរលាកខ្លំាងខ្លាមួយ។ កណ្តុរទំាងនោះមិនត្រូវបានគេព្យា- បាលជាមុនសិនទេ ជាមួយនឹង Resveratrol បានវិវឌ្ឍន៍ក្លាយជាប្រតិកម្មធ្ងន់ធ្ងរស្រដៀងគ្នា ទៅនឹងជំងឺរលាក រាលដាលក្នុងឈាមធ្ងន់ធ្ងរ។ ការសិក្សាបានបង្ហាញថា វាបញ្ឈប់ប្រូតេអ៊ីន សំខាន់ ពីរប្រភេទនៅក្នុងខ្លួន ដែលអាចធ្វើឱ្យមានការរលាក។ លោក Alino Melendez នៃ សាកលវិទ្យាល័យ Glasgow បានមានប្រសាសន៍ថា �ជម្ងឺរលាកស្រួចស្រាវធ្ងន់ធ្ងរមួយចំនួន ដូចជា ការរលាករាលដាលក្នុងឈាមធ្ងន់ធ្ងរ គឺវាពិបាកក្នុងការព្យាបាលខ្លំាងណាស់ហើយ មនុស្សជាច្រើន បានស្លាប់ដោយសារតែ មិនអាចព្យាបាលបាន ។ លោកបន្ថែមទៀតថា �លើសពីនេះទៅទៀត អ្នកដែលនៅរស់រានមានជីវិតពីការស្លាប់ និងការរលាកធ្ងន់ធ្ងរក្នុង ឈាម ពួកគេមានលក្ខណៈ ឬសមត្ថភាពតិចតួចណាស់ក្នុងជីវិតប្រចាំថ្ងៃ ដោយសារតែការ រលាកនេះ បណ្តាលឱ្យប៉ះពាល់សរីរៈសំខាន់ៗ ក្នុងខ្លួនជាច្រើន។ គោលបំណងចុងក្រោយនៃ ការសិក្សាស្រាវជ្រាវគឺ ដើម្បីកំណត់ការព្យាបាលប្រកប ដោយសក្តានុពលមួយ ដើម្បីជួយដល់ការព្យាបាលទប់ទលើនឹង ជម្ងឺស្រួចស្រាវធ្ងន់ធ្ងរ។ សារធាតុ Reveratrol មានការផ្សារភ្ជាប់យ៉ាងទូលំទូលាយ ជាមួយនឹងអត្ថប្រយោជន៍ សុខភាពរាប់ចាប់ពីការប្រឆំាង និងភាពចាស់ទៅតាមអាយុ រហូតដល់ប្រឆាំងនឹងមេរោគ (Anti viral) ការស្រាវជ្រាវលើកមុនបានរកឃើញថា Reveratrol អាចជួយការពារឈាមកក និងប្រឆំាងជំងឺមហារីក។ លក្ខណៈ Anti-Oxidant ត្រូវបានគេរកឃើញមាននៅក្នុងសម្បក ផ្លែទំពាំងបាយជូ ប៉ុន្តែវាមានលក្ខណៈប្រសើរក្នុងស្រាក្រហមជាជាងក្នុងស្រា ស។ ការសិក្សានេះត្រូវបានគេបោះពុម្ពផ្សាយតាមកាសែត FASEB តាមរយៈ xi The Federation of the American Societies for Experimental Biology។ លោក Gerald Weissmann ជានាយកនៃកាសែត FASEB បាននិយាយថាៈ សក្តានុ- ពលដែលអាចព្យាបាលជម្ងឺ បាននៃស្រាក្រហម ត្រូវបានគេទទួលស្គាល់រាប់ពាន់ឆ្នាំមក ហើយ។ លោកបន្ថែមថា អ្នកវិទ្យាសាស្រ្តបានបង្ហាញពីអាថ៌កំបាំងទំាងនោះ។ ពួកគេយល់ ថា ការសិក្សាទំាងនេះអំពីថាតើ Revertrol ដំណើរការយ៉ាងម៉េចដែលអាចឈានទៅដល់ ការព្យាបាលបែបថ្មីសម្រាប់ទប់ទល់ការរលាក ដែលគំរាមកំហែលដល់អាយុជីវិត។ បកប្រែដោយ កញ្ញាឈន ពេជ្រចិន្តា និស្សិនៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត៕ ទស្សនាវដ្តីសុខភាពយើង លេខ ០៤៥ ឆ្នាំ២០០៩-សម្រាប់ខែ តុលា |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.