ក្រោយការធ្វើលំហាត់ប្រាណ អ្នកតែងតែទទួលទានច្រើន ឬអ្នក ខ្លះអាចជ្រើសទទួលទានភេសជ្ជៈសម្រាប់អ្នកកីឡា (Sport Drink) ដើម្បីប៉ះប៉ូវសារធាតុរ៉ែ ដែលបាត់បង់ទៅតាមញើស។ ប៉ុន្តែតាមពិត
| |
នៅមានភេសជ្ជៈដែលប្រសើរជាងនេះទៅទៀតដែលតាមការសិក្សានាពេលថ្មី២នេះ របស់ លោកចូអេសស្តេកឺរ នាយកមន្ទីរពិសោធន៍Human Performance របស់សាកលវិទ្យាល័យ អ៊ិនឌៀណា ដែលបាចុះផ្សាយក្នុងព្រឹត្តិបត្រ International Journal of Spurt Nutrition and Exercise Metabolism បញ្ជាក់ថា នៅមាន ភេសជ្ជៈដែលល្អជាងនោះគឺទឹកដោះគោ សូកូឡា ដែលមានជាតិប្រូតេអ៊ីន និងការបូអ៊ីដ្រាត ដែលជួយដល់ការបំប៉នសាច់ដុំដែលកំពុងហត់ នឿយ ហើយវានៅមានសមាសធាតុផ្សំរបស់ជាតិទឹកដែលអាចប៉ះប៉ូវដល់ការបាត់បង់ជាតិ ទឹកបាន ។ ក្រៅពីនេះនៅមានសារធាតុអាហារផ្សេងៗទៀត ដូចជា កាល់ស្យូម សូដ្យូម មិនជាតិស្ករ បន្តិចបន្តួច ដែលអាចជួយអ្នកកីឡាក្នុងការស្តារថាមពលបាន ជាពិសេសអ្នក ដែលហាត់ប្រាណខ្លាំងៗ ដូចជា ជិះកង់ហែលទឹក ឬរត់ក្នុងរយះចម្ងាយឆ្ងាយ។ រីឯពេល វេលាដែលត្រូវផ្តល់ថាមពលបន្ថែម ក៏សំខាន់ដែរ គឺតាមការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានណែនាំថា អ្នកគួរទទួលទានក្រោយពេលហាត់ប្រាណ ៣០-៦០នាទី ព្រោះជាពេល ដែលគ្លីកូហ្សែន ត្រូវបានរក្សាទុកក្នុងសាច់ដុំ ក្នុងបរិមាណទាបបំផុត ៕
ទស្សនាវដ្ដី តារា ច្បាប់ ៩៧ ឆ្នាំទី០៥ ២៥ តុលា -០៩ វិច្ឆិកា ឆ្នាំ ២០០៩ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.