បាងកក៖ ព្រះរាជា របស់ប្រទេសថៃ ជាស្តេចដែលគ្រងរាជ្យ បានយូរជាងគេបំផុតនោះ ដោយសារតែមានជំងឺ ប្រព័ន្ធរំលាយអាហារ យ៉ាងធ្ងន់ធ្ងរ ត្រូវបានទទួលការព្យាបាល ដោយចាក់ថ្នាំប្រឆាំងនិង ជំងឺប្រព័ន្ធរំលាយអាហារ។ នេះបើយោងតាមប្រភពព័ត៌មាន ពីមន្ត្រីនៅក្នុងរាជវាំងបានឲ្យដឹង។
ព្រះរាជា ភូមិបុល អាឌុលយ៉ាដេត ដែលមានព្រះជន្ម ៨៤ ព្រះវស្សា ហើយត្រូវបានប្រជាជន គោរពបូជាយ៉ាងខ្លាំងនោះ បានទទួលការព្យាបាលជម្ងឺ នៅក្នុងភាពវ័យចំនាស់របស់ទ្រង់ ដែលបណ្តាលមកពីជំងឺក្រពះ។ បើយោងតាមសំដីរបស់មន្ត្រី ការិយាល័យរបស់រាជវង្ស បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃ សៅរ៍ ចុងសប្តាហ៍មុននេះថា សម្ពាធឈាម សីតុណ្ហភាព និងចង្វាក់ដង្ហើមរបស់ទ្រង់គឺ មានសភាពធម្មតាវិញហើយ។
សូមបញ្ជាក់ផងដែរថា ព្រះអង្គ បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ តាំងពីខែកញ្ញា ឆ្នាំ២០០៩ ស្ថិតនៅក្នុងស្ថានភាពជំនួយដល់ខ្យល់ដង្ហើម ហើយតាំងពីពេល នោះមក ទ្រង់ពុំសូវមានភាពសះស្បើយទេ នេះមិនបានរាប់បញ្ចូលពីអាការៈខាងក្រៅ មួយចំនួននោះផង ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ជាសាធារណ មួយរបស់ទ្រង់ នៅក្នុងខែធ្នូ ដែលជាថ្ងៃកំណើតរបស់ទ្រង់។
ស្ថិតក្នុងកិច្ចពិភាក្សាផ្សេងៗ នៅក្នុងក្រុមគ្រួសាររាជវង្ស ចំពោះស្ថានភាពវឹកវរនយោបាយ របស់ប្រទេសថៃ គឺមានការដឹងតិចតួចណាស់ ហើយត្រូវបានធ្វើឡើងដោយ សំងាត់បំផុតនៅក្នុងការសំរេចចិត្តរបស់ស្ថាប័ននេះ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.