ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ ក្រសួងការបរ ទេស បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទ ទី១៦ ខែ មករា ឆ្នាំ២០១២ ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក នឹងបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចូលរួម កិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៃសមាគមប្រជា ជាតិអាស៊ីប៉ែកអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ជាមួយសហរដ្ឋអាមេរិកនាខែវិច្ឆិកា ឆ្នាំនេះ ខណៈកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០-២១ ។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួង ការបរទេស បន្ទាប់ពីជួបប្រជុំជាមួយ ឧបការី រងរដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួល បន្ទុកអាស៊ីបូព៌ា លោក Joseph Yun នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១២ នេះ បានប្រាប់ក្រុមអ្នកកាសែតថា លោក ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងបំពេញទស្សនកិច្ចជាផ្លូវការ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-សហ រដ្ឋអាមេរិក ដែលការបង្ហាញវត្ដមាននេះ បានបញ្ជាក់កាន់តែច្បាស់ ពីភាពប្រសើរ ឡើង នៃនយោបាយរបស់កម្ពុជាជាមួយ សហរដ្ឋអាមេរិក និងបង្ហាញ ពីមោទនភាព របស់កម្ពុជា ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.