មើមខ្ទឹមបារំាងគឺជាប្រភេទបន្លែដែលមានក្លិនឆួលសំបូរទៅដោយ គុណប្រយោជន៍ខាងចំណីអាហារដូចគ្នាទៅនឹងប្រភេទដទៃដែរ។ មើម ខ្ទឹមបារំាងគឺជាបន្លែរួមផ្សំមួយនៅក្នុងអាហារជាច្រើនប្រភេទដូចជាគេ | |
អាចនាំយកទៅឆា ស្ងោរ ឬញុំានិងអាហារដទៃទៀតៗជាច្រើនមុខ។មនុស្សជាច្រើននាក់មិន សូវជាចូលចិត្តមើមខ្ទឹមបារំាងនោះទេព្រោះវាមានក្លិនឆួលខ្លាំងក៏ប៉ុន្តែតើអ្នកដឹងឬទេថាសារ ជាតិរួមផ្សំស្ពាន់ធ័រដែលមានប្រភពពីក្លិនឈួលមួយនេះវាមានរ៉ែធាតុដ៏សំខាន់ជួយបំប៉ន សម្ជស្សស្បែករបស់អ្នកឲ្យបានស្រស់ថ្លានិងកាន់តែភ្លឹរលោងឡើង។ប្រសិទ្ធភាពនៅក្នុងមើម ខ្ទឹមបារំាងវាជួយធ្វើឲ្យប្រព័ន្ធបញ្ចេញចោលបំពេញតួនាទីបានកាន់តែល្អឡើងនិងទទួលទាន ដំណេកបានលង់លក់ស្រួល។ សំរាប់មនុស្សដែលឧស្សាហ៍កើតជំងឺផ្តាសាយញឹកញាប់ប្រតិកម្មការទទួលទានមើមខ្ទឹម បារំាងឬសូម្បីតែដើមខ្ទឹមក៏អាចជួយកាត់បន្ថយអាការៈដូចដែលបានពោលមកខាងលើដូចគ្នា។ ក្រៅពីនោះប្រសិនបើទទួលទានជាប្រចាំវានឹងជួយការពារប្រព័ន្ធរោគផ្តាសាយបានទៀតផង៕ សុធារិទ្ធិ ស្រង់ចេញពីការសែតកម្ពុជាថ្មីឆ្នាំទី៩ លេខ២១៧៤ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១០ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.