នរណាក៏ដឹងថា ការខាត់ស្បែក គឺដើម្បីចម្រុះកោសិកាស្បែក ចាស់ដែលមួហ្មងឲ្យច្រុះចេញអស់ ហើយបើកបង្ហើបឲ្យឃើញស្បែក
ថ្មី ដែលខ្ចីភ្លឺថ្លាព្រមទាំងជួយឲ្យឡេថែស្បែកនានាអាចជ្រាបចូល
| |
បានដោយងាយទៀតផង។ ដូច្នោះគួររកពេលវេលាខាត់ស្បែកឲ្យបានមួយអាទិត្យម្តង។ ហើយប្រសិនបើអ្នកប្រើធាតុផ្សំល្អៗដើម្បីខាត់ស្បែកផងនោះ ក៏រឹតតែធ្វើឲ្យទទួលបាន សារប្រយោជន៍ថែមទៀត ។ ពេលនេះយើងសូមណែនាំរូបមន្តខាត់ស្បែកដែលធ្វពីខ្ញី និង
ល្ង ។ វិធីធ្វើ ចិញ្ច្រាំខ្ញីឲ្យល្អិត រយកទៅដាក់កិនក្នុងប្រដាប់កិនផ្លែឈើក៏បាន ។ បន្ទាប់មកបន្ថែមស្ករសមួយស្លាបព្រាកន្លះ ប្រេងល្ង៤ស្លាបព្រាបាយប្រេងកុលាប ១ស្លាបព្រា និងប្រេងក្រអូបក្លិនក្រូច ៥-១០តំណក់ កូរចូលគ្នាឲ្យសព្វ ។ ក្នុងពេលអ្នកនៅក្នុងអាងងូតទឹក ឬនៅក្រោមក្បាលផ្កាឈូក ចូរយកធាតុផ្សំនេះលាប លញ់ជារង្វង់នៅលើស្បែករបស់អ្នក ហើយលាងទឹកចេញ ។ សូមកុំភ្លេចដកដង្ហើមឲ្យ វែងៗផង ដើម្បីឲ្យក្លិនខ្ញី និងក្លិនក្រអូបជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា ៕ ទស្សនាវដ្ដី ខេមរា ឆ្នាំទី០៣ លេខ៣៦ ប្រចាំខែ ឧសភា ឆ្នាំ ២០១០ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.