ថែសម្រស់តាមបែបធម្មជាតិ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ថែសម្រស់តាមបែបធម្មជាតិ
           ការ៉ុត ថែស្បែកមុខគុណសម្បត្តិ មើមការ៉ុតពោរពេញទៅដោយ វីតាមីនអេ ជួយថែបំប៉នស្បែកដែលត្រូវកម្តៅថ្ងៃ ត្រូវខ្យល់ ស្បែកស្ងូត ខ្វះជាតិទឹកឲ្យមានសំណើមវិញ ។ ធាតុផ្សំ ការ៉ុត ៥ មើម។
          វិធីអនុវត្ត លុបលាងមុខរបស់លោកអ្នកឲ្យស្អាតដោយទឹកក្តៅឧណ្ហៗជាមួយ ហ្វួមសាងមុខ ឬ សាប៊ូ រួចហើយជូតឲ្យស្ងួតដោយក្រណាត់ទន់ៗ ។ បើចង់ថែបំប៉នស្បែកដៃ ឬស្បែកខ្លួន ត្រូវងូតទឹកឲ្យបានស្អាតជាមុនសិន ។ បន្ទាប់មក លាងការ៉ុតនោះឲ្យស្អាត ប៉ុន្តែ មិនចិតសំបកវាចោលទេ ដោយគ្រាន់តែហាន់វាជាចំណិតស្តើងៗ ហើយកិនឲ្យម៉ដ្ឋល្មម (មិនមែនឲ្យម៉ដ្ឋដូចម្សៅនោះទេ) ។ បើគ្មានម៉ាស៊ីនកិនទេ លោកអ្នកអាចសាប់វាឲ្យល្អិត រួច យកស្លាបព្រាកិនល្មមតែចេញទឹកសើមៗ ហើយយកមកលាបឲ្យបានសព្វ ហើយទុកចោល ប្រហែល១៥-២០នាទី រួចលាងវាចេញដោយប្រើទឹកក្តៅឧណ្ហៗជាមួយនឹងសាប៊ូ ។ បើ លោកអ្នកត្រូវការបំប៉នស្បែកនៅលើដងខ្លួន ដែលស្ងួតស្ទើរបែកស្រកាឲ្យមានសំណើម និង រលោងឡើងវិញ លោកអ្នកអាចបន្ថែមបរិមាណការ៉ុតថែមទៀត ។ ការអនុវត្តនេះត្រូវធ្វើឲ្យ បាន២-៣ដងក្នុងមួយសប្តាហ៍ ។
          ទឹកឃ្មុំ ជួយឲ្យស្បែកទន់រលោង
          គុណសម្បត្តិ ទឹកឃ្មុំសុទ្ធល្អ ជួយឲ្យស្បែកទន់រលោង បំបាត់ភាពជ្រីវជ្រួញនៅ លើស្បែកមុខ ហើយបើលោកអ្នកបានញ៉ាំទឹកឃ្មុំ១-២ស្លាបព្រាក្នុងមួយថ្ងៃថែមទៀតនោះ វា រឹតតែប្រសើរចំពោះរាងកាយលោកអ្នក ។
          ធាតុផ្សំ ទឹកឃ្មុំ ២ស្លាបព្រាបាយ
          វិធីអនុវត្ត ត្រូវលុបលាងមុខលោកអ្នកឲ្យបានស្អាត ដោយទឹកក្តៅឧណ្ហៗនិង សាប៊ូ ឬហ្វូមលាងមុខដើម្បីឲ្យអស់ក្អែលនៅលើស្បេកមុខ ។ បន្ទាប់មកជូតផ្តិតទឹកនៅលើ ផ្ទៃមុខឲ្យស្ងួត ដោយប្រើកន្សែងពោះគោ ឬក្រណាត់ទន់ៗ ។ ចងគ្របសក់ឲ្យបានល្អរួច ហើយយកទឹកឃ្មុំដាក់ចូលទៅក្នុងចានដែក ឬឆ្នាំងតូចៗ ហើយយកទៅដាក់កម្តៅលើភ្លើង ឲ្យក្តៅឧណ្ហៗហើយដាក់ចុះវិញ ។ ផ្តិតទឹកឃ្មុំនោះមកលាបលើផ្ទៃមុខ ចាបផ្តើមពីថ្ងាសទៅ មុនដោយយកចង្អុលដៃលញ់សើៗនៅលើស្បែកថ្ងាស បន្តាបមក គឺថ្ពាល់ទាំងសងខាង ហើយ បន្តទៅក្តោងច្រមុះនិងម្រាមកណ្តាល ត្រូវលញ់ដោយថ្នមៗទៅលើស្បែកមុខផង ។ ពេល លាបហើយ ត្រូវទុកចោលប្រហែលជា ៤០ នាទី សឹមលុបលាងមុខចេញដោយប្រើទឹកក្តៅ ឧណ្ហៗរួមចាមួយសាប៊ូ ឬហ្វួមលាងមុខ ។
          ក្រូចឃ្វិច
          គុណសម្បត្តិ ជ្រើរើសក្រូចឃ្វិចណាដែលមានរសជាតិជូរ ព្រោះវាធ្វើឲ្យ ស្បែកមុខរបស់លោកអ្នកសរលោងលែងមានស្នាមជ្រីវជ្រួញ លែងយារដោយវាជួយបន្តឹង ស្បែកឲ្យរាបស្មើ ពណ៌របស់ស្បែកមានសភាពសខ្ចីរលើបរលោង ។ សូមលោកអ្នកអនុវត្ត ឲ្យបានញឹកញាប់រៀងរាល់២ថ្ងៃម្តង ។
          ធាតុផ្សំ ក្រូចឃ្វិចដែលមានរសជាតិជូរ១ផ្លែ
          វិធីអនុវត្ត បកសមបកក្រូចឃ្វិចនោះចេញ ហើយយកសរសៃរបស់វាខ្លះចេញ (ប៉ុន្តែកុំឲ្យច្រើនពេក) ។ បន្ទាប់មកដាក់ក្រូចនោះ ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក ហើយកិនឲ្យ ម៉ដ្ឋល្មម(កុំឲ្យម៉ដ្ឋខ្លាំពេក) ប៉ុន្តែបើគ្មានម៉ាស៊ីននេះទេ លោកអ្នកអាចយកសមមកជ្រំៗឲ្យក្រូច នោះម៉ដ្ឋល្មម ។ លុបលាងមុខឲ្យស្អាតដោយប្រើទឹកក្តៅឧណ្ហៗនិងសាប៊ូ ឬហ្វូម លាងមុខ រួចហើយចងសក់ឲ្យជាប់ បន្ទាប់មកដួសក្រូចនោះមកបំពោកឲ្យសព្វលើផ្ទៃមុខ ដោយទុកតែ ប្រឡង់ភ្នែកនិងមាត់ ប្រហែល២៥នាទី សឹមលាងមុខចេញវិញ ដោយទឹកក្តៅឧណ្ហៗនិង សាប៊ូ ឬហ្វូមលាងមុខ ៕
          ផ្លែស្រ្តបឺររី
          គុណប្រយោជន៍ សម្រាប់អ្នកដែលមានអាយុចាប់ពី២៧-ឆ្នាំឡើងទៅ ផ្ទៃមុខ តែងតែមានស្នាមជ្រីវជ្រួ្ញ ហើយសូម្បីតែមនុស្សវ័យជំទង់ កំលោះក្រមុំខ្លះ ក៏មានស្នាម ជ្រីវជ្រួញដែលមើលទៅហាក់ដូចជាចាស់ជាងអាយុអ៊ីចឹងដែរ ។ នេះបណ្តាលមកពីការ ទទួលសារធាតុអាហារ ឬគេងមិនបានគ្រប់គ្រាន់ ឬក៏មានអារម្មណ៍តប់ប្រមល់ខ្លាំង ឬនៅ ហាលថ្ងៃ ហាលភ្លៀងញឹកញាប់ ។ ចូរយកស្រ្តបឺររី មកថែស្បែកមុខបំបាត់ស្នាមជ្រីវជ្រួញ ឬស្នាមអុជៗខ្មៅ ដើម្បីឲ្យស្បែកមុខអ្នកនាងកញ្ញា មានភាពស្រស់បស់ សរលោង និងក្មេង ខ្ចីជាងវ័យ ។ ប្រើរូបមន្តនេះ ឲ្យបានញឹងញាប់រៀងរាល់២-៣ថ្ងៃម្តង ។
          ធាតុផ្សំ ផ្លែស្រ្តបឺររី ៨-១០ផ្លែ
          វិធីអនុវត្ត លុបលាងមុខឲ្យស្ងាត ដោយប្រើទឹកក្តៅឧណ្ហៗ និងសាប៊ូ ឬហ្វូមលាង មុខ ហើយជូតឲ្យស្ងួតដោយក្រណាត់ទន់ៗ ។ ចងសក់ឲ្យជាប់ កុំធ្លាក់គ្របផ្ទៃមុខ ។ លាង ផ្លែស្រ្តបឺររីឲ្យស្អាត យកសណ្តង់ចេញ បន្តាប់មកយកសមសង្កត់ជ្រំផ្លែស្រ្តបឺររីនើឲ្យបែកម៉ដ្ឋ ល្មម ។ ដួសយកផ្លែស្រ្តបឺររីម៉ដ្ឋនោះមកបំពោកឲ្យសព្វលើផ្ទៃមុខមាត់ព្រមទាំងកុំកម្រើក មុខមាត់ ។ ២០ទៅ២៥នាទីក្រោយមក សឹមលុបលាងមុខចេញ ដោយប្រើទឹកក្តៅឧណ្ហៗ ជាមួយសាប៊ូ ឬហ្វូមលាងមុខឲ្យបានស្អាតបាត ៕

                ទស្សនាវដ្តី តារា
                ច្បាប់ទី ១៦ ឆ្នាំ ទី ២ ១៩ មេសា ២០០៦



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.