ចាប់​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​នៅ​ពេល​រាត្រី​បញ្ជូន​ទៅ​តុលាការ​

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ខេត្ត​កំពង់ចាម​ ៖​ មុខសញ្ញា​ចែកចាយ​ថ្នាំ​ ញៀន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ត្រូវ​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ខេត្ដកំពង់ចាម​ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​ជាក់​ ស្ដែង​ក្នុង​ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​កំពុង​ ធ្វើការ​ប្រគល់​ថ្នាំ​ញៀន​ ។​
    ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១២​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧​មុខ​ អតីត​សាលា​បឋម​សិក្សា​វាលវង់​ក្រុង​ កំពង់ចាម​ ។​
    ​លោក​វរសេនីយ៍ត្រី​ សោម​ រស់​ នាយ​ ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ មុន​កើត​ ហេតុ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​ មូលដ្ឋាន​ថា​ មានការ​ចែកចាយ​ និង​ប្រើ​ ប្រាស់​គ្រឿងញៀន​នៅ​ម្ដុំ​ ស្ពាន​គី​ហ្សូ​ណា​ រៀង​រាល់​យប់​ ។​
    ​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្ដម​ សេនីយ៍​ត្រី​ ឆាយ​ គឹ​មសុ​ន​ ស្នងការ​នគរ​ បាល​ខេត្ដកំពង់ចាម​ និង​លោក​ព្រះរាជ​ អាជ្ញា​អម​សាលាដំបូង​ខេត្ដកំពង់ចាម​ធ្វើការ​ញុះញង់​ឱ្យ​មានការ​លក់​-​ទិញ​ថ្នាំ​ញៀន​ ដោយ​ប្រើ​ភ្នាក់ងារ​យក​លុយ​១៨​ម៉ឺន​រៀល​ទិញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ហើយ​ណាត់​ ប្រគល់​ថ្នាំ​នៅ​ចំំ​ណុ​ច​មុខ​អតីត​សាលា​ បឋម​សិក្សា​វាលវង់​ ។​
    ​នគរបាល​បាន​បន្ដ​ទៀត​ថា​ សមត្ថកិច្ច​ បាន​ឃ្លាំមើល​ចាប់តាំងពី​ម៉ោង​២០​ និង​ ៣០​នាទី​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១២​ រហូត​ដល់​ម៉ោង​២២​ថ្ងៃ​ដដែល​ ទើប​ឃើញ​ ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មក​យប់​ នៅ​មុខ​សាលា​បឋម​សិក្សា​វាលវង់​ ធ្វើ​ ការ​ប្រគល់​ថ្នាំ​ឱ្យ​កម្លាំង​របស់​សមត្ថកិច្ច​។​ ពេល​ទទួល​ថ្នាំ​ភ្លាម​សមត្ថកិច្ច​បាន​ចេញ​ ប្រតិបត្ដិការ​ចាប់​ជនសង្ស័យ​ម្នាក់​មាន​ ឈ្មោះ​ សាន​ ធន​ ហៅ​ លុន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទី​៣​ សង្កាត់​ វាលវង់​ ក្រុង​កំពង់ចាម​ ដែល​ស្នាក់​នៅ​ផ្ទះ​ជួល​ ។​
    ​នៅ​ពេល​នោះ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​មួយ​កញ្ចប់​ និង​ប្រាក់​១៨​ម៉ឺន​រៀល​យក​មក​ធ្វើតេស្ដ​ ។​
    ​នគរបាល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ សាន​ ធន​  និង​ថ្នាំ​ញៀន​ត្រូវ​បាន​ រៀបចំ​ជា​សំណុំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ ឯ​បក្ខពួក​២​នាក់​ទៀត​ ដែល​ជិះ​ម៉ូតូ​រត់​ គេច​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​បន្ដ​ ៕ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.