ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុកម្មករហៅភ្ញៀវសំរាប់ដាក់តាក់ស៊ីម្នាក់ត្រូវបានបុរសម្នាក់ដែលជាជនសង្ស័យអាយុប្រមាណ២៣ឆ្នាំជិះម៉ូតូឌ្រីមសេ១២៥យកកញ្ចប់របៀបជាការដូតូចមកឱ្យ ដោយផ្ញើកញ្ចប់នេះតាមរយៈរថយន្ដតាក់ស៊ីទៅខេត្ដព្រះសីហនុ ហើយជនសង្ស័យនោះបានកត់លេខទូរស័ព្ទ និងឱ្យនាមប័ណ្ណសំរាប់ទាក់ទងនៅពេលយកការដូនេះទៅដល់ខេត្ដព្រះសីហនុ។
ប្រភពបានឱ្យដឹងទៀតថា ដោយសង្ស័យកម្មករហៅភ្ញៀវខាងលើបានយកកញ្ចប់ការដូតូចនេះទៅប្រគល់ឱ្យប៉ូលិសហើយឆែកឆេរឃើញថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូចនៅក្នុងកូនថូផ្កាតូច ខ្ចប់ជាការដូយ៉ាងស្អាត ដោយមើលទៅមិនគួរឱ្យចាប់អារម្មណ៍នោះទេ។នេះជាករណីទី២ហើយ កាលពីចុងខែធ្នូ សមត្ថកិច្ចបានចាប់ថ្នាំញៀនរបៀបប្រើល្បិចផ្ញើដូចរបៀបខាងលើនេះ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.