ឃាត់ខ្លួន​នារីសង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​ការ​សម្លាប់​ក្មេង​ស្រី​បោះ​ចោល​ក្នុង​បឹង​កំប្លោក​


សពក្មេងស្រីរាជធានីភ្នំពេញ ៖ នារីសង្ស័យ​​សម្លាប់ក្មេង​ស្រី​អាយុ​៥​ឆ្នាំ យក​ទៅ​បោះ​ចោល​​នៅ​ក្នុង​បឹង​កំប្លោក​​ត្រូវ​សមត្ថ​កិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លួន​បាន​ម្នាក់​​ហើយ​កាលពីរសៀល​​ថ្ងៃទី​៣១ មករា ២០១២ ​គឺរយៈ​ពេល​ជាង​៧​ម៉ោង​​ក្រោយ​ពេល​ប្រទះឃើញ​សព​​ក្មេងស្រី ។
ការឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅផ្ទះ​របស់​នារី​សង្ស័យ​​ស្ថិត​ក្នុង​ភូមិ​​ព្រែក​​តាឡុង សង្កាត់​​អង្រែ​ក្រោម ​ខណ្ឌមានជ័យ ​​ក្បែរ​កន្លែង​​កើត​ហេតុ ។ ​នារី​សង្ស័យ​​ម្នាក់​នេះ​​ឈ្មោះ​សៅ អាយុ​២៤​​ឆ្នាំ ​កំពុង​​ត្រូវ​បាន​​សាក​សួរ​នៅ​ប៉ុស្តិ៍​​ប៉ូលិស។
គួររំលឹកថា សព​ក្មេង​ស្រីអាយុ​៥​ឆ្នាំ ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​​អត្ត​សញ្ញាណ​ច្របាច់​.ក​សម្លាប់​​ប្លន់​យក​ក្រវិល​មាស​​ទម្ងន់​​​៣ហ៊ុន​រួច​យក​​ទៅ​ទម្លាក់​ចោល​នៅ​​ក្នុងបឹង​កំប្លោកដាច់​ស្រយាល​​​មួយ​ស្ថិតក្នុងភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ បណ្តាល​ឱ្យ​​ហើម​​ស្អុយ​​រលួយ​ ទើប​គេប្រទះ​ឃើញ​នា​ព្រឹក​ថ្ងៃទី​៣១ មករា ២០១២ ។
សព​ក្មេង​ស្រី​រងគ្រោះនេះ​​មាន​ឈ្មោះ​រឿន ស្រីល័ក្ខ អាយុ​​៥​ឆ្នាំ ​មាន​ទីលំនៅភូមិ​​​-សង្កាត់​ខាងលើ​ ។ ​មុន​ពេល​​ប្រទះឃើញ​​សព​កុមារី​​រូប​នេះ​ឪពុក​ម្តាយ​បាន​មក​ប្តឹង​សមត្ថ​កិច្ច​​មូល​ដ្ឋានអំពី​ការ​​បាត់​ក្មេង​ស្រី​តាំងពីថ្ងៃទី​២៧ មករា ២០១២ មក​ម៉្លេះ ប៉ុន្តែប្រតិ​បត្តិ​ការ​​ចុះ​ស្រាវជ្រាវ​រក​​ក្មេង​ស្រី​រងគ្រោះនេះ​ពុំ​​មាន​ពន្លឺ​​​ណា​មួយ​ឡើយ។ លុះ​​មក​ដល់​​ព្រឹក​ថ្ងៃទី​៣១ មករា អ្នក​រក​ត្រី​ម្នាក់​ឈ្មោះ​​ចក បាន​ប្រទះឃើញ​សព​ក្មេងស្រី​នៅ​ក្នុង​បឹងកំប្លោក​​ឡើង​ហើម​ស្អុយ​រលួយ​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោឡោ​​ដល់​អាណា​ព្យា​បាល​​ដែ​លបាត់​ក្មេង​មក​ពិនិត្យ​​មើល​ឃើញ​ថា ពិតជា​កូន​​ស្រីរបស់​ខ្លួន​ ក៏​នាំ​គ្នា​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ចុះ​ទៅ​ពិនិត្យ ។
តាមការអះអាង​​របស់​លោក​រុង រស្មី អាយុ​២៩​ឆ្នាំ​ដែល​​ជា​ឪពុក​​ក្មេង​ស្រី​រងគ្រោះ បាន​ឱ្យ​ដឹង​​ថា ​កូនរបស់​គាត់ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​នាំ​យក​ទៅ​សម្លាប់​ ដោយ​ប្លន់​​យក​ក្រវិល​មាស​មួយ​គូទម្ងន់​​៣​ហ៊ុន ៕ ​ប្រភព



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.