ការទទួលទាន គ្រឿងស្រវឹង ពិតជាធ្វើឲ្យយើង មានអារម្មណ៍ល្អ

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    អ្នកវិទ្យាសាស្រ្ត ជាច្រើនរូបបានធ្វើ ការសិក្សាស្រាវជ្រាវ អំពីមូលហេតុដែលធ្វើឲ្យអ្នកមាន អារម្មណ៍ល្អ។ ជាដំបូងវាត្រូវបានគេបង្ហាញឲ្យឃើញថា ការទទួលទានសុរា បញ្ចេញនូវសារធាតុ គីមីម្យ៉ាងនៅក្នុង កន្លែងមួយនៃខួរក្បាល របស់មនុស្សដែលអាចធ្វើឲ្យ ពួកគេមាន អារម្មណ៍ល្អ ។ ដំនើរការយ៉ាងមមាញឹក នៃសារធាតុគីមីផ្សេងៗ ដែលមាននៅក្នុងសុរា បានធ្វើ ការ សាយភាយនៅក្នុងខួរក្បាលបន្ទាប់ពី ការទទួលទាននោះបានបង្កើន នូវអារម្មណ៏សប្បាយ រីករាយនិងធូរស្បើយ ។
    ការស្រាវជ្រាវកាលពីលើកមុន អ្នកស្រាវជ្រាវមួយក្រុមបាន មានការពិសោធន៍ទៅលើសត្វ ដែលពួកគេត្រូវបានមានអារម្មណ៍សប្បាយបន្ទាប់ពីពួកវាត្រូវបានគេឲ្យទទួលទានសុរា។ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី បានប្រើប្រាស់បច្ចេកវិទ្យាស្កេនខួរក្បាលរបស់អ្នកទទួលទានសុរា ដែលវាបានបង្ហាញនូវកន្លែង ដែលមានផលប៉ះទង្គិចធំជាងគេបំផុត។ ការសិក្សាដែលមកពី មណ្ឌលសុខភាព Ernest Gallo Clinic និងមជ្ឈមណ្ឌលស្រាវជ្រាវនៅឯមហាវិទ្យាល័យនៃ រដ្ឋកាលីហ្វរញ៉ា បានធ្វើការសង្កេតជាលើដំបូងថាចលនាអេនដូហ្វីនបានធ្វើការសាយភាយនៅក្នុងតំបន់២នៃខួរក្បាល គឺ តំបន់ទទួលអារម្មណ៍ នៃខួរក្បាល និងផ្នែកខាងមុខនៃស្រោមខួរ ដែលនេះជាហេតុធ្វើឲ្យអ្នកដែលទទួលទានសុរា មានអារម្មណ៍ស្រស់ស្រាយ។
    អ្នកដឹងនាំស្រាវជ្រាវ លោក Jennifer Mitchell ដែលជាជំនួយ ការសាស្រ្តាចារ្យខាងផ្នែកប្រសាទសាស្រ្ត បាននិយាយថា : ‘នេះគឺជាអ្វីដែល ពួកយើងបានស្រាវជ្រាវអស់រយៈពេល ប្រហែលជាជាង៣០ឆ្នាំ ដែលបានមានការពិសោធន៏ទៅលើសត្វ ក៏ប៉ុន្តែមិនមានលទ្ធផលអ្វីដែលជាក់លាក់សោះរហូតមកដល់បច្ចុប្បន្ន។
    ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវមួយចំនួន បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលមានឈ្មោះ ថា PET ដើម្បីតាមដានឥទ្ធពលភ្លាមៗនៃសារជាតិសុរានៅក្នុងខួរក្បាលរបស់អ្នកប្រមឹកចំនូន ១៣នាក់ និងអ្នកទទួលទានស្រាធម្មតាចំនួន១២នាក់។
    ការទទួលទានសុរានាំឲ្យមានការសាយភាយនៃចលនា អេនដូហ្វីននៅគ្រប់ផ្នែកនៃខួរក្បាល។ ចលនាអេនដូហ្វីនសាយភាយនៅក្នុងខួរក្បាលច្រើនប៉ុណ្ណោះ អ្នកទទួលទានសុរាមានអារម្មណ៍ធូរស្បើយខ្លាំងប៉ុណ្ណឹងដែរ។ លទ្ធផលនេះបានអនុញ្ញាតឲ្យអ្នកស្រាវជ្រាវធ្វើការកត់សំគាល់ទុកនូវអ្វីដែលបានកើតឡើងនៅក្នុងខួរក្បាល ដែលលទ្ធផលនេះត្រូវបានបង្ហាញឲ្យឃើញដោយ មាស៊ីនស្កេន PET៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.