សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង នៅក្នុងថ្ងៃ ព្រហស្បតិ៍នេះ បានប្រកាសគម្រោងការ ដែលបង្ហាញពីការគោរព ដល់អតីតមេដឹកនាំ របស់គេគឺលោក គីម ជុងអ៊ីល ដោយបញ្ជាឲ្យសាងសង់ ប៉មរំលឹកខួបអនុស្សាវរីយ៍ នៅក្នុងវិមានរំលឹកខួប ទីក្រុងព្យុងយ៉ាង និងកសាងនៅពាសពេញផ្ទៃ ប្រទេសទាំងមូលផងដែរ។
អតីតមេដឹកនាំ គីម ជុងអ៊ីល ដែលបានស្លាប់នៅថ្ងៃទី១៧ ខែធ្នូ ក្នុងអាយុ៦៩ឆ្នាំ ដោយសាររោគបេះដូង គឺបន្ទាប់ពីការដឹកនាំរបស់គាត់ អស់រយៈពេល១៧ឆ្នាំ នៅក្នុងប្រទេសដ៏ក្រីក្រ ប៉ុន្តែជាប្រជាជាតិដែលខិតខំផលិតអាវុធនុយក្លេអ៊ែរទៅវិញ។ កូនប្រុសរស់លោក គឺ លោក គីម ជុងអ៊ុន ក៏បានឡើងកាន់តំណែងបន្ត។
ស្ថិតនៅក្រោមការគ្រប់របស់ពួកក្រុមគណបក្សកុម្មុយនីស្ត លោក គីម ដែលជាអតីតមេដឹកនាំ ម្នាក់នេះ ត្រូវបានគេចាត់ទុកជា "មេដឹកនាំជារៀងរហូត" សម្រាប់ពួកគេ ដោយបានធ្វើការប្រកាសថា នឹងតម្កល់សាកសពរបស់គាត់ នៅក្នុងវិមានរំលឹកខួបអនុស្សាវរីយ៍ គូមស៊ូសាន របស់រដ្ឋ។
ការពិតទៅ សាកសពរបស់លោក គីម ត្រូវបានគេដាក់តាំងនៅក្នុងវិមាន តាំងពីមុនមានការពិភាក្សាអំពីបុណ្យសព នៅក្នុងថ្ងៃទី២៨ ខែធ្នូទៅទៀត។ យោងតាមរយៈ សាកសព ដែលបានអប់ទុករបស់លោកអតីតមេដឹកនាំ គីម អ៊ីលស៊ុង ដែលត្រូវជាឳពុករបស់លោក គីម ជុងអ៊ីល នោះ បានបង្ហាញពីវត្តមាន របស់ភ្ញៀវទេសចរណ៍ជាច្រើន ដែលបានមកអគារតម្កល់សាក សពរបស់លោក ដោយធ្វើការបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន ។
នៅក្នុងសេចក្តីរាយការណ៍ជាផ្លូវការមួយរបស់ទីភ្នាក់ងារព័ត៌មានបានឲ្យដឹងថា គណបក្សកុម្មុយនីស្តមួយនេះ បានប្រកាសពីគម្រោងសាងសង់ រូបសំណាក់របស់លោក គីម ជុងអ៊ីល ប៉ុន្តែ គ្មានសេចក្តីរាយការណ៍ណាមួយឲ្យបានលំអិតនោះទេ។ យោងតាមប្រភពដដែល ក៏បានបន្តឲ្យដឹងថា គឺមានការគូរូបញញឹមរបស់គាត់ និងសាងសង់ "ប៉មសម្រាប់មេដឹក នាំអមតៈរបស់គេជាច្រើន" នៅទូទាំងប្រទេស។
ដោយសារតែថ្ងៃកំណើតរបស់គាត់ គឺនៅក្នុងថ្ងៃទី ១៦ ខែកុម្ភៈ ពួកគេក៏បានដាក់ឈ្មោះ ថ្ងៃនេះ ថាគឺជា ថ្ងៃនៃពន្លឺតារាឬ Day of the Shining Star ហើយនិងបានចាត់ទុកថ្ងៃនេះគឺជាថ្ងៃ "ឈប់សម្រាករបស់ជាតិដ៏សំខាន់" ដោយយោងតាមការសម្រេចចិត្ត របស់ការិយាល័យ នយោបាយ នៃគណៈកម្មការបក្សកណ្តាល ។
សូមបញ្ជាក់ថា អតីតមេដឹកនាំ គីម គឺត្រូវបានមនុស្សជាច្រើន ធ្វើការគោរពបូជារូបសំណាក់ របស់គាត់ ប្រៀបដូចជាព្រះអីចឹងដែរ។ ចំនែកឯអតីតមេដឹកនាំលោក គីម អ៊ីលស៊ុង ដែលត្រូវ បានគេចាត់ទុកជាប្រធានាធិបតីជារៀងរហូតដែរនោះ គឺបន្ទាប់ពីការស្លាប់របស់គាត់នៅក្នុងឆ្នាំ ១៩៩៤ ដោយសារតែលោកមានថ្ងៃកំណើតនៅថ្ងៃទី ១៥ ខែមេសា ក៏ត្រូវបានគេឲ្យឈ្មោះថា ជាថ្ងៃនៃពន្លឺព្រះអាទិត្យ ឬ The Day of the Sun។
សូមបញ្ជាក់ថា អតីតមេដឹកនាំ គីម គឺត្រូវបានមនុស្សជាច្រើន ធ្វើការគោរពបូជារូបសំណាក់ របស់គាត់ ប្រៀបដូចជាព្រះអីចឹងដែរ។ ចំនែកឯអតីតមេដឹកនាំលោក គីម អ៊ីលស៊ុង ដែលត្រូវ បានគេចាត់ទុកជាប្រធានាធិបតីជារៀងរហូតដែរនោះ គឺបន្ទាប់ពីការស្លាប់របស់គាត់នៅក្នុងឆ្នាំ ១៩៩៤ ដោយសារតែលោកមានថ្ងៃកំណើតនៅថ្ងៃទី ១៥ ខែមេសា ក៏ត្រូវបានគេឲ្យឈ្មោះថា ជាថ្ងៃនៃពន្លឺព្រះអាទិត្យ ឬ The Day of the Sun។
គួរធ្វើការសំគាល់ផងដែរថា វិធានការនៃនិន្នាការរបស់គណបក្សដែលធ្វើនាពេលបច្ចុប្បន្ននេះ គឺកំពុងតែដុតនិមិត្តរូបរបស់ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំវ័យក្មេងជាង២០ឆ្នាំស្តើង នេះហើយ គឺដោយសារតែគាត់ត្រូវបានគេដឹងពីមុនរួចមកហើយ ថា ជាមេដឹកនាំដែលមានបទពិសោធន៍នៅតិចតួច នៅឡើយនោះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.