​ស៊ុត​ក្នុង​សម្បុ​ក​

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • ​គ្រឿងផ្សំ​
    ​សាច់ជ្រូក (​សាច់​សុទ្ធ​) សាច់​ក្តាម​សមុទ្រ ខ្លាញ់​រាវ ពង​ទា ដំឡូង​បារាំង ម្សៅ​មី ឫស​វ៉ាន់ស៊ុយ ខ្ទឹម​ស ខ្ទឹម​ ​ក្រហម អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ស្លឹក​វ៉ាន់ស៊ុយ ។​
    ​វិធី​ធ្វើ​
    ​១- យក​ពង​ទា​ទៅ​ស្ងោរ​ឲ្យ​ឆ្អិន បកសម្បក​ឆូត បណ្តោយ​បន្តិច ឆ្កេះយ​កពង​ក្រហម​ចេញ ។ ​
    ​២- សាច់ជ្រូក​ចិញ្ច្រាំ ក្តាម​ស្ងោរ​បេះ​យក​សាច់ លាយ​ច្របល់​ជាមួយនឹង​ឫស​វ៉ាន់​ស៊ុយ ខ្ទឹម​ស ខ្ទឹម​ក្រហម​ (​បុក​ឲ្យ​ម៉ដ្ឋ​)​ច្រូច​ទឹកត្រី អំបិល​ម៉ដ្ឋ ស្ករស ម្សៅ​ស៊ុប ស្មាន​មើល​ឲ្យ​ល្មម​ទើប​យក​ទៅ​ញាត់​បំពេញ​ត្រង់​កន្លែង​ពង​ក្រហម​ នោះ​វិញ ។ ​
    ​៣- យក​ម្សៅ​មី​លាយ​ទឹក​ឲ្យ​ខាប់ ដាក់​ស៊ុតទា​មួយ​ក្នុង​ម្សៅ​កន្លះ​គី​ឡូ ដាក់​អំបិល​បន្តិច ។​ ​ ​
    ៤- យក​ខ្ទះ​ដាក់​ខ្លាញ់​ឲ្យ​ក្តៅ ទើប​យក​ស៊ុតទា​នោះ​ទៅ​ជ្រលក់​នឹង​ម្សៅ ហើយ​ដាក់​ចៀន​បំពង​ទៅក្នុង​ខ្ទះ​ឲ្យ​ ​ឡើង ពណ៌​ពង​កន្លាត ទើប​ស្រង់​ដាក់​ចាន​ទុក ។ ​
    ​៥- យក​ដំឡូងបារាំង​ហាន់​ជា​សរសៃ​ឆ្មា​រៗ​ប្រឡាក់​នឹង​ម្សៅ​មី​បន្តិចៗ​យក​ទៅ​រៀប​ដាក់​ក្នុង​វែក​សំនាញ់ (​វែក​ ស្រោះ​គុយទាវ​) ដាក់​បំពង​ទៅក្នុង​ខ្ទះ ដែល​មាន​ខ្លាញ់​សល់​ពី​បំពង​ស៊ុតទា​នោះ លុះ​ឡើង​ក្រហម​ស្រួយ​ហើយ​ទើប​យក​ ​មក​ដាក់​ចាន ហើយ​យក​ស៊ុតទា​ដាក់​ពីលើ រោយ​ស្លឹក​វ៉ាន់​ស៊ុយ​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.