គ្រឿងផ្សំ
អង្ករដំណើប ដូងទុំ ស្ករស អំបិល ផ្កាម្លិះ រ៉ោយកន្ទោងក្រដាស។
វិធីធ្វើ
១- អង្ករដំណើបពីរកំប៉ុងទឹកដោះគោ ដូងទុំ១ ស្ករស កន្លះគីឡូ។ ២- យកអង្ករដំណើបលាងឲ្យស្អាត ត្រាំទឹកឲ្យរីក ដាក់ឡាំងស៊ឺងចំហ៊ុយឲ្យឆ្អិន ទុកឲ្យត្រជាក់
៣- កោសដូងពូតយកខ្ទិះដើមទុកផ្សេង ខ្ទិះចុងទុកផ្សេង។
៤- យកខ្ទិះចុងដាក់ស្ករស អំបិលបន្តិច រម្ងាស់ឲ្យស្អិត ហើយចាក់ខ្ទិះដើមកូរចូលគ្នាឲ្យសព្វ ទើបដាក់បាយកូរឲ្យ ឡើងស្ងួត រួចដាក់ទុកឲ្យត្រជាក់ ចាប់ដាក់ចាន ឬ កន្តោងក្រដាស ហើយរោយវ៉ោយពីរលើដោតផ្កាម្លិះជាការស្រេច។
របៀបធ្វើវ៉ោយ
១-យកស៊ុតទា គោះយកតែស៊ុតក្រហម ឆ្កឹះយកស្រោមចេញ ដាក់ទឹកសន្សើំមដែលជាប់នឹងសំបកនោះចូល ជាមួយ យកស្បៃត្រងឲ្យស្អាត។ ២-ដាំទឹកស្ករឲ្យឡើងស្អិត យកស្លឹកចេកកេវកន្ទោង កាត់បន្តិចឲ្យមានប្រហោង ដាក់ស៊ុតទារោយជាសរសៃ វែងៗទើប យកចង្កឹះស្រង់ដាក់ចាន។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.