ស្ត្រប៊ឺរីស្រស់អាចបញ្ជៀសរោគមហារីក

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ស្ត្រប៊ឺរីស្រស់អាចបញ្ជៀសរោគមហារីកស្ត្រប៊ឺរីមិនត្រឹមតែជាផ្លែឈើមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាអាហារ ចិញ្ចឹមរាងកាយ និងអាចជាផ្នែកមួយនៃរបបអាហារប្រ ចាំថ្ងៃរបស់មនុស្សគ្រប់រូបដែរ ។ USDAបានណែនាំឱ្យជានជាតិអា
    មេរិចទាំងអស់ទទួលទានបន្លែផ្លែឈើប្រចាំថ្ងៃ ប៉ុន្តែជាអកុសល ប្រជាជនភាគច្រើនមិន សូវបានអនុវត្តន៍ទេ ។ ការបញ្ចូលផ្លែស្ត្រប៊ឺរីទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនថាចម្អិនផ្សំ ជាទឹកក្រឡុក ឬក៍ញ៉ាំលេងទទេនោះទេ វាមានសារប្រយោជន៍ចំពោះរាងកាយ និងជួយ ប្រព័ន្ធសាំនឹងជំងឺផងដែរ ។           ផ្លែស្ត្រប៊ឺរីមានជីវជាតិច្រើនយ៉ាង ដែលនាំមុខដោយវីតាមីន C ហើយវាមាន កម្រិតប្រូតេអ៊ីនបំប៉នរាងកាយ ( Phaytunutrients)និងសារធាតុប្រឆាំងជំងឺដែលទប់ ទល់កោសិកាផ្តាច់ខ្លួន ដែលនាឱ្យកើតជំងឺមហារីកជាច្រើនប្រភេទ ។ ក្រៅពីវីតាមីន C ផ្លែស្ត្រប៊ឺរី ក៏ផ្តល់ជាប្រភពនៃវីតាមីន K និងម៉ង់ហ្គាណេសអាស៊ីតហ្វូរិច ប៉ូតាស្យូម វីតាមីន
    B2 B5 B6 ទង់ដែង ម៉ាញ៉េស្យូម និងអាស៊ីតខ្លាញ់អូម៉េហ្គា ៣ផងដែរ ។ យ៉ាងណាមិញគួរទទួលទានវាទាន់នៅស្រស់ និងកុំទុកវាឱ្យលើសពី ២- ៣ថ្ងៃ ៕                            ដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍                            
    ថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០១១



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.