៨ វិធី រៀបចំបន្ទប់ឱ្យដេកលក់ស្រួល

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels: ,

  •       បន្ទប់ដេកនេះរាល់ថាជាបន្ទប់ដ៏សំខាន់ចំពោះជីវិតរបស់យើង ខ្លាំងណាស់ គឺព្រោះការសម្រាកបានគ្រប់គ្រាន់ រមែងបានមកពីអ្នកបាន
    សម្រាកក្នុងបន្ទប់ដេកដ៏មានផាសុកភាពនេះតែម្ដង។
    ដូច្នេះដើម្បីឱ្យដេកបានលក់ស្រួល យើងត្រូវចេះរៀបចំបន្ទប់ដេកឱ្យមើលទៅគួរឱ្យចង់ ដេកដូចក្រោម ៖
     ១- ត្រូវបើកបង្អួចបន្ទប់ដេករាល់ថ្ងៃ ដើម្បីឱ្យខ្យល់ចេញចូល ជាពិសេសនៅរដូវ ភ្លៀង ។
     ២- បន្ទប់ដេកគួរតែស្ថិតនៅក្នុងកន្លែងមានអាកាសធាតុស្រឡះ មានខ្យល់ចេញ ចូលស្រួល ។
     ៣- ត្រូវហាសម្រាលពូករាល់ព្រឹក រួមទាំងឈុតគ្រឿងដេកផ្សេងៗផង ដើម្បី បណ្តេញក្លិន ខ្លួនញើស និង ធូលី ដែលជាប់កម្រាលនោះឱ្យចេញអស់ ។
     ៤-ដូរកម្រាលពូក ស្រោមខ្នើយ ស្រោមខ្នោយឱប រៀងរាល់មួយសប្ដាហ៍ម្ដង ។
     ៥- ពេលដូរកម្រាលពូក ត្រូវយកពូក ខ្នើយទាំងនោះដាក់ហាលថ្ងៃដើម្បីសម្លាប់ មេរោគផ្សេងៗ ដែលជាប់នៅ ។
     ៦- បន្ថយគ្រឿងអគ្គិសនីឱ្យតិច និង ដាក់ គ្រែឱ្យនៅឆ្ងាយពីព្រីភ្លើង ។
     ៧- បន្ទប់ដេកមិនត្រូវដាក់របស់របរប្រើប្រាស់គ្រឿងសម្អាងច្រើនពេកទេ ដើម្បី ងាយ ស្រួលសម្អាត ។
     ៨- គួរជ្រើសរើសគ្រែដេកធ្វើពីឈើធម្មជាតិ និង ប្រាសចាកសារធាតុពុល ។ បន្ទប់ដេកជាបន្ទប់ដែលយើងប្រើសម្រាប់ដេកពួន ដូច្នេះគួរតែសម្អាតឱ្យបាន
    ស្អាតជានិច្ច ៕
         ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
         ឆ្នាំទី ១៦ លេខ ៤៨០ ១១-២០ មករា ២០១០



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.