យោងទៅតាម ការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសអង់គ្លេសសំរាប់រយៈពេល ៥ឆ្នាំ អ្នកដែលគ្មានទុកព្រួយនិងខ្វល់ខ្វាយ មិនប្រឈមមុខទៅនឹងមរណៈភាព ច្រើនដូចមនុស្សដែលមិនសប្បាយចិត្ត ហើយក៏មិនបណ្តាលអោយពួកគេចំណាយថវិកាក្នុងការព្យាបាលជម្ងឺឡើយ។ ចំណែកអ្នកដែលមានបញ្ហាតានតឹង ផ្សេងៗ ឬដោយសារតែកក្តាសេដ្ឋកិច្ចសង្គមយ៉ាប់យឺនពីមុន នឹងអាចធូរស្បើយ មកវិញ ដោយសារតែការសប្បាយចិត្ត។
បើយោងទៅតាម ការពិនិត្យទិន្នន័យដែលប្រមូលបានពីថ្ងៃតែមួយរបស់លោក Andrew Steptoe និងលោក Jane Wardle ដែលជាអ្នកសិក្សារោគរាតត្បាតនៅ សាកលវិទ្យាល័យក្នុងទីក្រុងឡុង តាមរយៈកម្មវិធី the English Longitudinal Study of Aging ដែលជាស្ថាប័នស្រាវជ្រាវធំបំផុតនៅក្នុងប្រទេសអង់គ្លេសបាន បង្ហាញថា មនុស្សចំនួន3,853នាក់ដែលមានអាយុចាប់ពី52 ដល់ 79 ឆ្នាំ ត្រូវ បានគេសាកសួរដើម្បីធ្វើការកត់ត្រាអំពីលទ្ធផលបែបនេះ។
ការសប្បាយចិត្ត ការរំភើប និង ការពេញចិត្ត ធ្វើអោយមនុស្សមានអារម្មណ៍ល្អ និងអាយុវែង ចំពោះអ្នកដែលមានការព្រួយច្រើន ការអន្ទះសារច្រើន ការក្រៀម ក្រំច្រើន និងភ័យខ្លាចច្រើន បណ្តាលអោយមានអារម្មណ៍មិនល្អ ហើយ ប្រឈមទៅនឹងជម្ងឺក៏ដូចជាអត្រានៃការស្លាប់ខ្ពស់ ។
នៅពេលដែលក្រុមអ្នកស្រាវជ្រាវក្តាប់បាន ពីចំណុចនៃក្តីអស់សង្ឃឹម និងក្តី មានសង្ឃឹមរបស់មនុស្ស ពួកគេបានធ្វើការបែងចែកប្រធានបទ នៃការសិក្សា អោយទៅជា 3ក្រុមដោយផ្អែកទៅលើកំរិតឥទ្ធិពលនៃក្តីមានសង្ឃឹម គឺកំរិតខ្ពស់ កំរិតមធ្យម និងកំរិតទាប ហើយធ្វើការតាមដានជាមួយសមាជិកនៃក្រុមនី មួយៗក្នុងរយៈ5ឆ្នាំបន្ទាប់ ដើម្បីចង់ដឹង ថាតើនរណាខ្លះ ដែលបានទទួលមរណៈភាព មុន រវាងអ្នកព្រួយច្រើន និងអ្នកសប្បាយច្រើន។
នៅក្នុងក្រុមដែលមានក្តីសង្ឃឹមខ្ពស់ 3,6% នៃការអង្កេតឃើញថាមានការស្លាប់ នៅក្នុងក្រុមមធ្យម 4,6% នៃការអង្កេតឃើញថាមានការស្លាប់ដែ ហើយនៅក្នុង ក្រុមដែលមានក្តីសង្ឃឹមទាប 7,3% នៃការអង្កេតឃើញថាមានការស្លាប់ខ្ពស់ ជាងគេ។
នៅក្នុងក្រុមដែលមានក្តីសង្ឃឹមខ្ពស់ 3,6% នៃការអង្កេតឃើញថាមានការស្លាប់ នៅក្នុងក្រុមមធ្យម 4,6% នៃការអង្កេតឃើញថាមានការស្លាប់ដែ ហើយនៅក្នុង ក្រុមដែលមានក្តីសង្ឃឹមទាប 7,3% នៃការអង្កេតឃើញថាមានការស្លាប់ខ្ពស់ ជាងគេ។
សរុបសេចក្តីទៅ នៅពេលដែលក្រុមអ្នកស្រាវជ្រាវបានត្រួតពិនិត្យអំពីកត្តា សេដ្ឋ កិច្ចសង្គម បញ្ហាសុខភាព ការក្រៀមក្រំ និងការបង្ហាញពីហេតុផលសុខភាព ផ្សេងៗទៀត លទ្ធផលបានបង្ហាញថាមនុស្សដែលមានក្តីសង្ឃឹមខ្ពស់ កំរិតនៃការ ស្លាប់កាន់តែមានការថយចុះជាងមនុស្សដែលសប្បាយចិត្តតិចតួច ។
ការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកស្រាវជ្រាវថែមទាំងបានព្យាយាមបន្តទៀត នៅ ពេលក្រុមនេះបានដកទិន្នន័យចេញពីប្រធានបទ ដែលទាក់ទង នឹងការស្លាប់ របស់មនុស្សក្នុងរយះពេល6ខែដំបូងបន្ទាប់ពីធ្វើការស្ទាបស្ទង់និងវាយតំលៃ។ ឆ្លងកាត់តាមការអធិប្បាយ ខាងលើ លោក Andrew Steptoe និងលោក Jane Wardle ចង់បង្ហាញថាមនុស្សដែលស្លាប់ មិនមែនបណ្តាលមកពីរោគរាតត្បាត ទាំងអស់នោះទេ ប៉ុន្តែការព្រួយ ការអស់សង្ឃឹម ការតក់ស្លុត ការក្រៀមក្រំ និង ហេតុផលផ្សេងៗទៀត ដែលធ្វើឲ្យអារម្មណ៍តប់ប្រម៉ល់ក៏ជាកត្តាញុំាងឲ្យមនុស្ស ថយអាយុផងដែរ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.