ចិន រកឃើញ វិធីព្យាបាល ជំងឺគាំងបេះដូង

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ: បេះដូងនឹងអាចស្វ័យផ្សះរបួស ក្រោយពេលពួកអ្នកវិទ្យាសាស្ត្រ រកឃើញវិធី ប្រែក្លាយជាលិកាធម្មតា ទៅជាកោសិកាសាច់ដុំបេះដូង ។
    មជ្ឈដ្ឋានវេជ្ជសាស្ត្រចិនចាត់ទុកថា នេះជាវិធីសាស្ត្រព្យាបាលមានលក្ខណៈបដិវត្ត ព្រោះ វា ប្រើប្រាស់កោសិកាដើម ដើម្បីអភិវឌ្ឍន៍ទៅជាកោសិកាពិសេសរបស់បេះដូង ។
    តាម Daily Mail, មនុស្សរាប់លាននាក់នៅលើពិភពលោក ត្រូវឈឺបេះដូង ឬគាំង បេះដូង ក្នុងមួយឆ្នាំៗ គឺព្រោះតែបេះដូងពុំមានសមត្ថភាពស្វ័យព្យាបាលរបួសក្រោយ ការឈឺម្តងៗ ។ ប៉ុន្តែ បណ្ឌិត Tao Zhong នៅមហាវិទ្យាល័យ Fudan, សៀងហៃ ឱ្យដឹង ថា ក្រុមរបស់លោកបានរកឃើញក្រុមម៉ូលេគុលមួយអាចប្រែក្លាយកោសិកាដើម ទៅជា កោសិកាសាច់ដុំបេះដូងលោតបាន ។ ជាមួយនឹងឈ្មោះហៅថា “Cardionogen” ក្រុម ម៉ូលេគុលនេះអាចត្រួសត្រាយផ្លូវសម្រាប់ទិសព្យាបាលជំងឺ បេះដូងថ្មីទាំងស្រុង ។
    ”ថ្វីត្បិតវេជ្ជសាស្ត្រទំនើបមានការរីកចម្រើនច្រើន ប៉ុន្តែជំងឺបេះដូង និងគាំងបេះដូង នៅតែជាការប្រឈមដ៏ធំមួយ ។ រកឃើញវិធីចម្លងចេញការបង្កើតឡើងវិញសាច់ដុំ បេះដូងនៅតំបន់គ្មាន សកម្មភាព និងមានឥទ្ធិពលធំអស្ចារ្យខាងផ្នែកវេជ្ជសាស្ត្រ” បណ្ឌិត Zhong មានប្រសាសន៍ ។
    បច្ចុប្បន្ន ពួកអ្នកស្រាវជ្រាវចិនបានពិសោធន៍ម៉ូលេគុល Cardionogen លើត្រីសេះបង្កង់ ដោយសារអំប្រ៊ីយ៉ុងដ៏ថ្លាឆ្វង់របស់ពូជត្រីនេះ អនុញ្ញាតឱ្យពួកអ្នកវិទ្យាសាស្ត្រសង្កេតមើល កោសិកាថ្លាឆ្វង់ដំណើរការ រីកចម្រើន ។ ពួកគេសង្កេតឃើញថា វិធីព្យាបាល Cardionogen ធ្វើឱ្យកើនទំហំរបស់បេះដូង និងត្រាប់តាមការបង្កើតកោសិកា សាច់ដុំ ថ្មីពីកោសិកាដើម ។ បាតុភូតនេះក៏កើតឡើងនៅលើសត្វកណ្តុរពិសោធន៍ ។
    បណ្ឌិត Zhong បានឱ្យដឹងថា ដំណាក់កាលបន្តទៀតរបស់ការស្រាវជ្រាវ នឹងជា ការពិសោធន៍ Cardionogen លើកោសិកាមនុស្ស ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.