គ្រាន់តែផឹកកាហ្វេដែលកិនហើយថ្មីៗ មួយពែងនៅពេលព្រឹក អាចធ្វើឲ្យមនុស្សខ្លះអាចមានកម្លាំងធ្វើការងារបានពេញមួយថ្ងៃ។
ឥឡូវនេះអ្នកស្រាវជ្រាវបានរកឃើញនៅក្នុងអាថ៌កំបាំងនៃរឿង
| |
នេះ។ យោងទៅតាមការស្រាវជ្រាវមួយបានឲ្យដឹងថា ប្រហែលជាមិនមែនកាហ្វេទេប៉ុន្តែក្លិន របស់វាទៅវិញទេដែលធ្វើឲ្យមនុស្សមានកម្លាំង។ អ្នកស្រាវជ្រាវជឿថាក្លិនរបស់កាហ្វេអាច មានឥទ្ធិពលទៅលើសរសៃប្រសាទ ដើម្បីការពារឥទ្ធិពលនៃការដេកមិនស្កប់ស្កល់នៅពេល យប់ទៅលើខួរក្បាល។ ដូច្នេះវាក៏មិនធ្វើឲ្យមនុស្សអស់កម្លាំង។ ពួកគេនិយាយថា ជាតិគីមី ដែលយកចែញពីកាហ្វេ ហើយដែលបញ្ចេញមកតាម ខ្យល់នោះនៅថ្ងៃណាមួយនឹងត្រូវប្រើ ជាមធ្យោបាយធ្វើឲ្យមនុស្សដែលហត់អស់កម្លាំង មានកម្លាំងកំហែងឡើងវិញ។ អ្នកវិទ្យា- សាស្រ្តជនជាតិជប៉ុនបានធ្វើការពីសោធ ទៅលើសត្វកណ្តុរចំនួន ១៦ក្បាលដោយធ្វើឲ្យវា ដេកមិនបានរយៈពេល ២៤ ម៉ោង ដោយដាក់វានៅក្នុងទ្រុងដែលមានកម្ពស់ទឹកពីរសង់ទី- ម៉ែត្រកន្លះ ។ បន្ទាប់មកទៀត គេយកកណ្តុរនោះចំនួនពាក់កណ្តាលឲ្យទទួលក្លិនកាហ្វេ។ ក្រោយមកទៀតគេយក ខួរក្បាលសត្វកណ្តុរនោះមកពិនិត្យ អ្នកវិទ្យាសាស្រ្តរកឃើញថា ក្លិនកាហ្វេជំរុញ សកម្មភាពហ្សែនដែលធ្វើឲ្យរស់ឡើងវិញកោសិកានៅក្នុងខ្លួនដែលកាត់ បន្ថយការព្រួយបារម្ភ។ លោកសាស្រ្តាចារ្យ យ៉ូស៊ីណូរី ម៉ាស៊ុយអូ ដែលដឹកនាំការស្រាវជ្រាវ នេះបាន និយាយថា នៅពេលដែលមនុស្សយើងផឹកកាហ្វេដើម្បីកុំឲ្យងងុយដេកនៅពេល យប់នោះគ្រាន់តែក្លិនកាហ្វេ ក៏អាចសម្រាលដល់ភាពតានតឹងអារម្មណ៏ដែលបណ្តាលមក ពីដំណេកមិនគ្រប់គ្រាន់ដែរ។ គាត់បាននិយាយបន្ថែមទៀតថា ការហិតក្លិនកាហ្វេវាប្រសើរ ជាងការផឹកកាហ្ងេ៕
(ដកស្រង់ពីទស្សនាវដ្តីប្រជាប្រិយ 11-12 July 2008) |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.