ទឹកជួយសម្ពាធឈាមទាប

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ទឹកជួយសម្ពាធឈាមទាប
           ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថាការផឹកទឹកអាចជួយអ្នក ទទួលរងសម្ពាធឈាមទាបដែលដួលសន្លប់ហើយបានក្រោកឈរ មកវិញ។
           ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ការផឹកទឹកអាចជួយអ្នកទទួលរងសម្ពាធឈាម ទាបដែលដួលសន្លប់ហើយបានក្រោកឈរមកវិញ។
           ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវមកពី Imperial College London បានរកឃើញថាការផឹកទឹក ពីរកែវ(៤៨០មិល្លីលីត្រ) អាចបង្កើតសម្ពាធឈាម។ ពួកគេបានសិក្សាលើមនុស្ស ១៤នាក់ ដែលសព៌ាង្គកាយរបស់ពួកគេមានបញ្ហាដោយសម្ពាធឈាម និងដែលសម្ពាធឈាមរបស់ ពួកគេធ្លាក់ចុះនៅពេលដែលពួកគេក្រោកឈរ។ ទស្សនាវដ្ដី Journal of Neurology, Neurosurgery and Psychiatry បានធ្វើការផ្សព្វផ្សាយអំពីការ ស្រាវជ្រាវនេះ។ ប្រព័ន្ធប្រ- សាទស្វយ័តទទួលខុសត្រូវការគ្រប់គ្រងមុខងារសព៌ាង្គកាយដូចជាសម្ពាធឈាម ចំនួនបេះ ដូងកន្រ្តាក់ (heart rate) និង ការបញ្ចេញញើសជាដើម។ក្រុមអ្នកស្រាវជ្រាវបានផ្ដោតលើ អ្នកជំងឺ ១៤ នាក់ ។
          ទឹកសុទ្ធ (Distilled water)
           អ្នកជំងឺត្រូវបានគេស្មើឱ្យផឹកទឹកសុទ្ធ ៤៨០ មិល្លីលីត្រ។ អ្នកជំងឺ PAF (pure autonomic failure) ត្រូវបានកត់ត្រាថាមានការកើនឡើងនូវសម្ពាធឈាមឈាមក្នុងរយៈពេល ៥ នាទី ក្រោយការផឹកទឹករបស់ពួកគេ។ ចំពោះអ្នកជំងឺ MSA វិញប្រសិទ្ធភាពនេះមានដូចគ្នា ប៉ុន្តែ ស៊ីរយៈពេល ១៣នាទី ដើម្បីអាចមើលឃើញជាក់ស្ដែង។ ក្នុងក្រុមទាំងពីរនេះការផឹកទឹក បានបង្ហាញគ្រប់ឍគ្រាន់ក្នុងការតទល់នឹងការធ្លាក់ចុះនៃសម្ពាធឈាមដែលបណ្ដាលមកពី ការក្រោកឈរ។ អ្នកស្រាវជ្រាវសាស្រ្ដាចារ្យ គ្រីស្ដូហ្វ័រ ម៉ាធី(Christopher Mathias)�អ្នកមាន សម្ពាធឈាមទាបដែលបណ្ដាលមកពីការថមថយប្រព័ន្ធស្វយ៍តមានយថាគ្រោះនៃការដួល សន្លប់ច្រើនជាងនៅពេលដែលក្រោកឈរបន្ទាប់ពីបរិភោគអាហារ ឬបន្ទាប់ពីការខំប្រឹងឱន។ បញ្ហានេះអាចប៉ះពាល់ជីវភាពរបស់ពួកគេតាមមធ្យោបាយជាច្រើន ដោយបញ្ឈប់ពួកគេមិន ឱ្យបើបរ ឬក្នុងករណីរធ្ងន់ធ្ងរបំផុតមិនអាចធ្វើការងារច្រើន។ របកគំហើញនេះអាចប្រើបាន ច្រើនក្នុងការជួយជំងឺទាំងនោះឱ្យយល់ថា តើហេតុអ្វីបានជាវាកើតឡើង។ វាក៏អាចមាន ផលប្រយោជន៍ដល់មនុស្សដទៃទៀតដែលមិនកើតជំងឺថមថយប្រព័ន្ធស្វយ័តផងដែរសន្លប់ ដោយសារសម្ពាធឈាមទាប�។
           មូលនិធិ Sarah Matheson Trust ដែលគាំទ្រអ្នកដែលមានជំងឺ PAF និងMSA បានផ្ដល់ ថវិកាសម្រាប់ការស្រាវជ្រាវនេះ។ អាលីសុន អបេរី(Alison Abery) គិលានុបដ្ឋាយិកាម្នាក់នៃ មូលនិធិនេះបាននិយាយថា �សមាជិកជាច្រើននឹងស្វាគមន់របស់គំហើញនេះ។ វានឹងជា ប្រការដ៏ល្អសម្រាប់ពួកគេក្នុងការមានអ្វីដែលជួយគ្រប់គ្រងសម្ពាធឈាមទាបដោយមិនចាំបាច់ លេបថ្នាំបន្ថែម�៕
          ដកស្រង់ពី :ទស្សនាវដ្ដី ប្រជាប្រិយ



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.