សាបៀរជួយទប់ស្ដាត់រោគមហារីក

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • សាបៀរជួយទប់ស្ដាត់រោគមហារីក
           បុរសដែលញៀនរសជាតិស្រាបៀរប្រហែលជាទះដៃស្រែហ៊ោ កញ្រ្ជៀវដោយក្ដីសប្បាយចិត្តនៅពេលអ្នកវិទ្យាសាស្រ្ដបានរកឃើងថា ស្រាបៀរវាអាចជួយការពាររោគមហារីកក្រពេញពងស្វាសបាននោះ។
           អ្នកពិសោធន៍មជ្ឈមណ្ឌលពិសោធន៍ពរោគមហារីករបស់អាល្លឺម៉ង់នៅក្នុងទីក្រុងហាយ- ឌៀលបឺកបានស្រាវជ្រាវរកឃើញថាសារជាតិម្យ៉ាងឈ្មោះ សាន់គតូ ហ៊ីលដែលមានផ្សំនៅ ក្នុងស្រាបៀរវាមានប្រសិទ្ធភាពរាំងមិនឱ្យអ័រម៉ូនតេសតូសតេរ៉ូរបស់បុរសត្រូវបញ្ជូនទៅចិញ្ចឹម មហារីកនៅក្នុងក្រពេញពងស្វាសតទៅទៀតបាន។
           សារជាតិមួយនេះវាមាននៅក្នុងផ្ការុក្ខជាតិឈ្មោះហប់ប្រើសំរាប់ផលិតស្រាបៀរ និង សំរាប់រក្សាទុកមិនឱ្យឆាប់ផ្លូមខូច។ សារជាតិមួយនេះវាស្ថិតនៅក្នុងក្រុងមួយជាមួយពួកហ្ល្វាវ៉ូ- ណយដែលមាននៅក្នុងបន្លែផ្លែឈើនិងគ្រឿងភេទប្រភេទដែលមានក្លិនក្រអូប។
           អ្នកវិទ្យាសាស្រ្ដក្នុងប្រទេសអាល្លឺម៉ង់បានទទួលរបាយការណ៍លទ្ធផលសិក្សាស្រាវជ្រាវ ខាងលើនេះនៅក្នុងអង្គប្រជុំសាមាគមជាតិអាមេរិកាំងពិសោធន៍រោគមហារីកនៅទីក្រុងហ៊ីវតុន៕
          ដកស្រង់ពីកាសែត កម្ពុជាថ្មី
          ឆ្នាំទី៨ លេខ២១២២ ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ ២០០៩



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.