កាហ្វេជួយបន្ថយរោគមហារីកក្រពេញទឹកកាម

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • កាហ្វេជួយបន្ថយរោគមហារីកក្រពេញទឹកកាម
           តាមការសិក្សាមួយរបស់សហរដ្ឋអាមេរិកបានបង្ហាញថាកាហ្វេ ខ្មៅអាចជួយកាត់បន្ថយនៃការកើតរោគមហារីកក្រពេញស្តុកទឹកកាម។ 
           ការសិក្សា បានរកឃើញថាអ្នកដែលប្រើប្រាស់ កាហ្វេ៦០%
    ប្រឈមមុខនឹងជំងឺមហារីកតិចបំផុតជាងមនុស្សដែលមិនផឹកកាហ្វេសោះ។ លើសពីនេះទៀត កាហ្វេថែមទាំងមានឥទ្ធិពលទៅលើរាងកាយមនុស្សយើង ក្នុងការជួយរំលាយជាតិស្ករនិងជួយ បង្កើនកំរិតអ័រម៉ូនភេទទៀតផង។
           លទ្ធផលនៃការសិក្សានោះ ត្រូវបានធ្វើឡើងដោយសាលាវេជ្ជសាស្រ្ដសុខាភិបាលរបស់ សាកលវិទ្យាល័យ Harvard University នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ក្នុងពេលធ្វើ សន្និសីទសារព័ត៌មានដែលចូលរួមដោយសមាគមអាមេរិក ទទួលបន្ទុកខាងការស្រាវជ្រាវ រោគមហារិកក្រុមអ្នកស្រាវជ្រាវបានធ្វើបទបង្ហាញយ៉ាងច្បាស់លាស់។ អ្នកស្រាវជ្រាវទាំង- ឡាយនិយាយថា ពួកគេនៅមិនទាន់ប្រាកដនៅឡើងថាសារធាតុមួយណាខ្លះនៅក្នុងកាហ្វេ ដែលផ្ដល់ផលវិជ្ជមានដល់រាងកាយមនុស្ស។ ពួកគេបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនឹងបន្ត ធ្វើទៀត ដើម្បីប្រមូលទិន្នន័យឱ្យបានច្បាស់លាស់អំពីផលប្រយោជន៍របស់កាហ្វេ។
           លោកវេជ្ជបណ្ឌិតការីន វីលសុន ដែលជាសាមាជិកម្នាក់នៅក្នុងក្រុមអ្នកស្រាវជ្រាវបាន បញ្ជាក់ថា �យ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់យ៉ាងច្បាស់ ថាគ្មានមូលហេតុអ្វីក្នុងការបញ្ឈប់ការទទួលទានកាហ្វេនោះទេ�៕
          ដកស្រង់ពីកាសែត កោះសន្តិភាព
          លេខ ៦៨២៩ ថ្ងៃ សៅរ៍-អាទិត្យ ទី ១២-១៣ ខែ ធ្នូ ឆ្នាំ ២០០៩



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.