ភ្នំពេញ ៖ នៅបណ្ដាប្រទេសដែលមានប្រជាជនខ្មែររស់នៅបានក្លាយជាទីផ្សារយ៉ាង សំខាន់សម្រាប់សិល្បករ សិល្បការិនីខ្មែរ រហូតដល់សិល្បករមួយចំនួនបានចំណាយ ពេលវេលាច្រើនសម្រាប់ការច្រៀងរាំរកលុយនៅបរទេស ច្រើនជាងនៅក្នុងស្រុក ។ ទោះបីជាយ៉ាង ណាការចាកចេញសម្ដែងនៅក្រៅប្រទេស កន្លងមកក៏ធ្លាប់លេចធ្លាយចេញជាបញ្ហា មួយចំនួនជាបន្ដបន្ទាប់រហូតឈានដល់ ការប្ដឹងផ្ដល់គ្នាផងដែរ ប៉ុន្ដែបញ្ហាសំខាន់ ដែលគេទើបនឹងចាប់អារម្មណ៍គឺសិល្ប ការិនីមួយចំនួនតូចបានរៀបចំខ្លួនសិច ស៊ីជ្រុលហួសដែលនាំឱ្យប៉ះពាល់ដល់ តម្លៃវប្បធម៌ប្រពៃណីជាតិ ។ តបទៅនឹង បញ្ហាប្រឈមនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានព្រមានផ្អាកការចេញ សម្ដែងនៅបរទេសបន្ដទៀតចំពោះសិល្ប ការិនីដែលនិយមរៀបចំខ្លួនជ្រុលហួស ហេតុនាំឱ្យជះឥទ្ធិពលមិនល្អដល់តម្លៃ ប្រពៃណីខ្មែរ ។
ថ្មីៗនេះក្រសួងវប្បធម៌និងវិចិត្រ សិល្បៈបានលើកយកប្រធានបទសំខាន់ មួយមកពិភាក្សា គឺបញ្ហាការចេញទៅ សម្ដែងនៅបរទេសរបស់សិល្បករ សិល្បការិនីខ្មែរដោយផ្ដោតសំខាន់ទៅ លើការរៀបចំខ្លួនរបស់ពួកគេពេល ចេញទៅសម្ដែងនៅតាមបណ្ដាប្រទេស ដែលមានប្រជាជនខ្មែររស់នៅច្រើន ។ ការលើកឡើងប្រធានបទខាងលើក៏ត្រូវ បានគេសន្មត់ថា បណ្ដាលមកពីពេល កន្លងមកថ្មីៗនេះមានសិល្បការិនីខ្មែរ មួយចំនួនបានបញ្ចេញកាយវិការពាក្យ សម្ដី និងការរៀបចំខ្លួនមិនសមរម្យ ជាក់ស្ដែងដូចជាតារាចម្រៀងយេៗ ឆៃ លីដាឡែន ដែលបានបង្កើតឱ្យមានការ ភ្ញាក់ផ្អើលនិងរងការរិះគន់យ៉ាងចាស់ដៃ ពីមហាជនបន្ទាប់ពីនាងហ៊ានស្លៀក សម្លៀកបំពាក់សិចស៊ីជ្រុលហួសហេតុ ពេក ខណៈដែលនាងបានចេញទៅច្រៀង រាំរកលុយលើទឹកដីសហរដ្ឋអាមេរិក ដែលពេលនោះនាងស្លៀកពាក់ស្ទើតែ ចំហមួយល្វែងខាងលើទៅហើយ ។
បើយោងតាមការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រ លិល្បៈលោក ថៃ នរៈសត្យា បានផ្ដល់ បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដោយលោកបានលើកឡើងថា សកម្ម ភាពខុសឆ្គងមួយចំនួនរបស់តារាខ្មែរ ដែលបានទៅសម្ដែងនៅបរទេសកាលពី ពេលកន្លងមក មិនមែនជាបទល្មើស ព្រហ្មទណ្ឌអ្វីនោះទេ ព្រោះនេះគឺជាសិទ្ធិ សេរីភាពរបស់បុគ្គលម្នាក់ៗ ហើយក៏ពុំ មានច្បាប់ណាបានចែងច្បាស់លាស់ ចំពោះបញ្ហាទាំងអស់នេះនៅឡើយដែរ ។
បើទោះបីជាយ៉ាងណា ក្រសួងអាចនឹង អញ្ជើញសិល្បករ សិល្បការិនីណា ដែល ប្រព្រឹត្ដមិនល្អនាំឱ្យជះឥទ្ធិពលអវិជ្ជមាន ចំពោះសិល្បៈខ្លួនឯង ពិសេសលើវប្បធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ។ លោកប្រាប់ ថា “ក្នុងនាមក្រសួងវប្បធម៌ដែលជាម៉ែ ឪមានសិទ្ធិអញ្ជើញតារា ដែលប្រព្រឹត្ដ ខុសឆ្គងទាំងនោះមកអប់រំ ឬក៏ក្រសួងមាន សិទ្ធិជាស្វ័យប្រវត្ដិហាមឃាត់មិនឱ្យគាត់ ចេញទៅសម្ដែងនៅក្រៅប្រទេស ប្រសិន បើការសម្ដែងរបស់ពួកគាត់អាចធ្វើឱ្យ ប៉ះពាល់ដល់កិត្ដិយសរបស់ជាតិ”។ ជាមួយគ្នានេះ លោកក៏ស្នើសុំឱ្យសិល្បករ សិល្បការិនីខ្មែរ ដែលទាំងក្នុងនិងក្រៅ ប្រទេសព្យាយាមប្រតិបត្ដិខ្លួនឱ្យស័ក្ដិ សមជាសិល្បករគំរូសម្រាប់មនុស្សទូទៅ។ លោកបញ្ជាក់ថា ចំពោះសិល្បករ សិល្ប ការិនី ត្រូវមានក្រមសីលធម៌ និងវិជ្ជា ជីវៈខ្ពស់ជាងអ្នកសារព័ត៌មានទៅទៀត ដោយសារតែពួកគាត់បញ្ចេញព័ត៌មាន ផ្ទាល់ៗនៅលើឆាកភ្លាមៗតែម្ដង ។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធាន សមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានថ្លែងសាទរចំពោះចំណាត់ការរបស់ ក្រសួងយ៉ាងពេញទំហឹងថា ដោយលោក ចាត់ទុកថានេះគឺជាវិធានការយ៉ាងល្អ មួយ ដើម្បីកែតម្រូវភាពខុសឆ្គងរបស់ តារាកុំឱ្យស្លៀកពាក់ ឬប្រព្រឹត្ដអំពើខុស ឆ្គងផ្សេងៗទៀត ដែលនាំឱ្យប៉ះពាល់ ដល់កិត្ដិយសជាតិ។លោកប្រាប់ថា “ខ្ញុំ សូមគាំទ្រយ៉ាងពេញទំហឹងក្នុងរឿងនេះ ព្រោះខ្ញុំយល់ថា វប្បធម៌និងប្រពៃណីខ្មែរ អាចល្បីសុះសាយលើឆាកអន្ដរជាតិទៅ បានក៏ដោយសារតារា អ៊ីចឹងយើងគួរ ណាស់លើកយកអ្វីៗដែលល្អរបស់ជាតិ បង្ហាញជូនមហាជនមិនត្រូវធ្វើអ្វីដែល ខុសឆ្គងដូចជាការស្លៀកពាក់ជាដើមនោះ ទេ។
លោកបញ្ជាក់បន្ថែមទៀតថា សមាគមរបស់លោកបានរៀបចំគោលការណ៍ ណែនាំមួយស្ដីអំពីសកម្មភាពសិល្បករ សិល្បការិនីខ្មែរ ចេញទៅសម្ដែងនៅក្រៅ ប្រទេស ដែលនឹងត្រូវចេញផ្សាយជា សាធារណៈក្នុងពេលឆាប់ៗនេះក្នុង គោលបំណងឱ្យតារាដែលមានឱកាស បានចេញទៅសម្ដែងនៅក្រៅប្រទេសទាំង អស់បានយល់ដឹងពីការប៉ះពាល់ដល់ ប្រពៃណីជាតិទាំងមូល ដែលកើតចេញ ពីសកម្មភាពខុសឆ្គងរបស់ខ្លួន ។តារាសម្ដែងជើងចាស់អ្នកស្រី ឌី សាវ៉េត ធ្លាប់បានបញ្ជាក់ប្រាប់នគរវត្ដ ដែរថា ការរៀបចំខ្លួនរបស់សិល្បករ សិល្បការិនីគឺត្រូវតែមានការប្រុងប្រយ័ត្ន ខ្ពស់ព្រោះសិល្បករគឺជាមនុស្សរបស់មហាជន ។ អ្នកស្រីបញ្ជាក់ដែរថា ការ ទាមទារការចាប់អារម្មណ៍ពីមជ្ឈដ្ឋាន ខាងក្រៅពុំមែន មានតែការស្លៀកពាក់ បែបសិចស៊ីជ្រុលហួសហេតុនោះទេ ផ្ទុយទៅវិញវានឹងទទួលបានការរិះគន់ពី មហាជនទៅវិញ ។
គួរបញ្ជាក់ដែរថា កន្លងមកសិល្បករ សិល្បការិនីមួយចំនួនតូចធ្លាប់ទទួលបានការសំពងយ៉ាងដំណំតាមរយៈការរិះគន់ របស់មហាជន បន្ទាប់ពីពួកគេបាន ស្លៀកសម្លៀកបំពាក់ និងរាំពត់ពេន បែបសិចស៊ីស្រើបស្រាលរោលរាលនោះ។ ជាក់ស្ដែងតារាចម្រៀងសិចស៊ីនាង ជា សុវណ្ណា ទទួលបានការព្រមានយ៉ាងធ្ងន់ ពីប្រមុខរដ្ឋាភិបាលកាលពីអំឡុងឆ្នាំ ២០០៥ បន្ទាប់ពីនាងរាំច្រៀងយ៉ាង ស្រើបស្រាលក្នុងកម្មវិធីប្រគំតន្ដ្រីផ្សាយ បន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ ជទណ ។ គេរំពឹងដែរថា សិល្បករ សិល្បការិនីខ្មែរ នឹងកាត់បន្ថភាពសិចស៊ីហួសហេតុ ពិសេសម៉ូដចិត្ដល្អនានាដែលនាំឱ្យជះឥទ្ធិ ពលមិនល្អចំពោះវិស័យសិល្បៈ វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.