តំបន់ព័រតូ សាន់តូ ស្តេហ្វាណូៈ មនុស្សប្រមាណ៤០នាក់ នៅតែកំពុងបាត់ខ្លួននៅឡើយ កាលពីថ្ងៃអាទិត្យរយៈពេលជាង៤៨ម៉ោងបន្ទាប់ពីនាវាទេសចរណ៍អ៊ីតាលីមួយគ្រឿងដែលផ្ទុកមនុស្សជាង៤ពាន់នាក់ បានក្រឡាប់នៅក្នុងសមុទ្រក្បែរឆ្នេរសមុទ្រខាងលិចប្រទេសអុីតាលី ដោយសម្លាប់មនុស្សយ៉ាងតិចបីនាក់ និងរបួស៧០នាក់ផ្សេងទៀត។
ប៉ូលិសអ៊ីតាលី បាននិយាយថា កាពីតែននៃនាវា កូស្តា ខុនខ័រឌៀ (Costa Concordia) ទម្ងន់១១៤.៥០០តោនដ៏ប្រណិតនេះ កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដោយចោទប្រកាន់ពីបទសម្លាប់មនុស្សដ៏ច្រើន ដែលបង្កឡើងពីការខូចខាតនាវានេះ និងបោះបង់ចោលនាវានោះ។
អ្នកធ្វើដំណើរខ្លះ ដែលនិយាយថា វាមានអារម្មណ៍ដូចជាការវិលវិញនៃមហន្តរាយនាវាទីតានីក បាន រៀបរាប់ពីមនុស្សដែលលោតចូលសមុទ្រ និងវាយតប់ាដណ្តើមយកអាវកាក់សុវត្ថិភាពក្នុងភាពស្លន់ស្លោ នៅពេលនាវានេះបុកនឹងផ្ទាំងថ្មមួយ និងបានជាប់កឿងក្បែរកោះ ជីកលីអូ កាលពីរាត្រីថ្ងៃសុក្រ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.