កាហ្វេ​ជួយ​អ្វី​ដល់​ស្បែក?

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ការ​ស្រាវជ្រាវ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ញ៉ាំ​កាហ្វេ​នឹង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មហារីក​ស្បែក​ ដោយ​ចូល​ទៅ​សម្លាប់​កោសិកា​មាន​បញ្ហា​ហើយ​បង្កើត​កោសិកា​ថ្មី។
    ទិន្នន័យ​ស្រាវជ្រាវ​បង្ហាញ​ថា​ ការ​ពិសា​កាហ្វេ​នៅ​បរិមាណ​សមរម្យ​ឬ​ក៏​យក​កាហ្វេ​មក​លាប​លើ​ស្បែក​តែ​ម្ដង​ អាច​មាន​ប្រយោជន៍​ដល់​ស្បែក​បន្ថយ​គ្រោះ​ថ្នាក់​មហារីក​ស្បែក​គ្រប់​ប្រភេទ។ ម្យ៉ាង​ទៀត​កាហ្វេ​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​រនាំង​ការពារ​កាំរស្មី​ព្រះ​អាទិត្យ។
    ទន្ទឹម​គ្នា​នេះ​បើ​ផ្អែក​តាម​គេហទំព័រ​annetterozen.hubpagesការ​ពិសា​កាហ្វេ​​ក្នុង​បរិមាណ​សមរម្យ​អាច​មាន​ប្រយោជន៍​ដ៏​លើសលប់​ដូច​ខាង​ក្រោម៖
    -មាន​ជំនាញ​ប្រឆាំង​នឹង​ជំងឺ​មហារីក
    -សំបូរ​ជាតិ​ម៉ាញ៉េស្យូម​ជួប​ទ្រទ្រង់​រាងកាយ
    -ប្រឆាំង​នឹង​បាក់តេរី​ផ្សេងៗ
    -ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
    -កាត់​បន្ថយ​អារម្មណ៍​តានតឹង
    -ជួយ​ទប់​ឥទ្ធិពល​មិន​ល្អ​ពី​ការ​ជក់បារី
    -ព្យាបាល​ជំងឺ​ឈឺក្បាល
    -កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំងឺ​ថ្លើម
    មហារីក​ស្បែក​ជា​ជំងឺ​ទូទៅ​ទៅ​ហើយ​នៅ​អាមេរិក​ដែល​ក្នុង​នោះ​ មាន​ជាង​១លាន​ករណី​បាន​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ។ កាំរស្មី​UVAដែល​មាន​នៅ​ក្នុង​ព្រះអាទិត្យ​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​ជា​ជំងឺ​មហារីក​ស្បែក។ កាំ​រស្មី​UVAនឹង​បំផ្លាញ​ហ្សែន​ដែល​មាន​តួនាទី​គ្រប់គ្រង​កោសិកា​ស្បែក​ដូច្នេះ​ជា​លទ្ធផល​នឹង​ធ្វើ​ឲ្យ​កោសិកា​ស្បែក​ងាប់ ស្បែក​រលាក និង​ជ្រីវជ្រួញ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក។ ម្យ៉ាង​ទៀត​ជំងឺ​នេះ​ក៏​អាច​កើត​ឡើង​ដោយ​សារ​ដំណ​ពូជ​ផង​ដែរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.