លិង្គមិនរឹងនេះ មានពីរប្រភេទ គឺមិនរឹងទាំងស្រុងនិងមិនរឹងដោយផ្នែក។ លិង្គមិនរឹង ទាំងស្រុងសំដៅលើការបាត់បង់សមត្ថភាពទាំងស្រុងក្នុងការធ្វើឲ្យលិង្គឡើងរឹង ហើយវា បណ្ដាលមកពីការប៉ះពាល់ដល់អវយវៈភេទដោយសារការប៉ះពាល់ដល់ផ្លូវចិត្តកាលពីវ័យជំទង់។ ចំណែកលិង្គ មិនរឹងដោយផ្នែកសំដៅលើការមិនអាចធ្វើឲ្យលិង្គឡើងរឹងនៅពេលខ្លះនៃការរួមភេទ។លិង្គមិនឡើងរឹងនេះ អាចបណ្ដាលមកពី៖
១.ការប៉ះពាល់ផ្លូវកាយ២.ការប៉ះពាល់ផ្លូវចិត្ត៣.ការប៉ះពាល់ផ្លូវកាយនិងផ្លូវចិត្ត
៤.គឺមិនដឹងមូលហេតុជាក់លាក់នៃផលប៉ះពាល់។
ការប៉ះពាល់ផ្លូវកាយអាចរាប់បញ្ចូល ជំងឺបេះដូង ទឹកនោមផ្អែម សរសៃឈាម ការប្រើប្រាស់ថ្នាំដែលប៉ះពាល់ដល់អវយវៈភេទ ការផឹកស្រា ការជក់បារី ការវះកាត់ក្បាលពោះ ការបំផ្លាញ ឆ្អឹងខ្នង ឬប្រព័ន្ធប្រសាទ និងកង្វះអ័រម៉ូន។ ការប៉ះពាល់ផ្លូវចិត្តបណ្ដាលមកពី ស្ត្រេសបណ្ដាល មកពីការគិតពីបញ្ហាការងារ លុយកាក់ ជីវិត បញ្ហាសម្ព័ន្ធភាពជាមួយដៃគូ សម្ពាធទៅលើអារម្មណ៍ បញ្ហាការរួមភេទមិនបានស្កប់ស្កល់ និងបញ្ហាដែលទាក់ទងនឹងអារម្មណ៍មួយចំនួនទៀត។ ចំណែកការ ប៉ះពាល់ផ្លូវកាយនិងផ្លូវចិត្ត គឺលាយបញ្ចូលគ្នានូវបញ្ហាទាំងពីរខាងលើ ហើយប្រភេទចុងក្រោយមិនដឹងមូលហេតុជាក់លាក់នៃផលប៉ះពាល់ គឺដោយសារមិនអាចកំណត់មូលហេតុជាក់លាក់នៃការប៉ះពាល់ទៅលើវា។

បើអ្នកជាមនុស្សដែលបាត់បង់សមត្ថភាពលើបញ្ហានេះ តើគ្មានវិធីអាចកែខៃបានទេ ឬយ៉ាងណា? អ្នកកុំបារម្ភឡើយ ព្រោះមានការព្យាបាលមួយចំនួនដែលអាចជួយដល់អ្នក ដូចជា [ផ្លាស់ប្ដូរវេជ្ជបញ្ជាបើសិនវាជាមូលហេតុពិតប្រាកដ ការប្រើប្រាស់ឧបករណ៍ជំនួយ ការព្យាបាលអ័រម៉ូន ប្រើថ្នាំជំនួយផ្លូវភេទ(ដូចជា Viagra, Cialis, Yohimbine ជាដើម) ទទួលការពិគ្រោះបញ្ហាផ្លូវចិត្ត និងគេងឬសម្រាកឲ្យបានគ្រប់គ្រាន់]។
ប្រសិនបើអ្នកមានបញ្ហាលិង្គមិនឡើងរឹងដូចខាងលើ អ្នកត្រូវពិគ្រោះជាមួយអ្នកជំនាញឲ្យបានរហ័សព្រោះពួកគាត់អាចផ្តល់ជម្រើសដ៏ត្រឹមត្រូវក្នុងការព្យាបាលបញ្ហានេះ។ តាមបទពិសោធន៍ផ្ទាល់របស់អ្នកវិញ បើជួបករណីអកុសលបែបនេះ តើធ្វើបែបណា? អ្នកមានអារម្មណ៍ដូចម្ដេចនៅពេលដែលកំលាំងពេញប៊ិប តែប្អូនរបស់អ្នកបែរមិនព្រមធ្វើការងារនោះ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.