ការតែងតាំង​សហ​ចៅក្រម​សើុប​អង្កេត​​អន្តរជាតិ​ថ្មី គឺ​​ជាដែន​សមត្ថ​កិច្ច​របស​់ឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ទីស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី​ សូម​ផ្តល់​ព័ត៌​មាន​ទាក់​ទង​ទៅ​នឹង​ការ​តែងតាំង​សហ​ចៅ​ក្រម​​សើប​​អង្កេត​អន្តរជាតិ​ថ្មី​មួយ​សម្រាប់​​អង្គ​ជំនុំ​​ជម្រះ​​វិសាមញ្ញ​​នៅ​ក្នុង​តុលា​ការ​កម្ពុជា (អ.វ.ត.ក) ​នៅ​ក្នុង​ទស្សនៈ​នៃ​សារ​ព័ត៌​​​មាន​ផ្សព្វផ្សាយ​​មួយ​ចំនួន​និយាយ​​ថា ​រាជរដ្ឋា​ភិបាល​​កម្ពុជា​​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រាំង​ខ្ទប់ ឬ​ពន្យារ​ពេល​ដំណើរ​ការ​។
    តាមការពិត​នោះ​នៅចន្លោះ​​ពីខែតុលា ដល់​ខែធ្នូ ២០១១ ​មាន​ទំនាក់​ទំនង​​ផ្ទាល់​មាត់​​ និង​លាយ​​លក្ខណ៍​អក្សរ​​ជាច្រើន​វគ្គ​​រវាង​រាជរដ្ឋា​ភិបាល​​​កម្ពុជា និង​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្តីពីកិច្ច​ការ​នេះ​រាប់​បញ្ចូល​ទាំង​ការ​​ពិភាក្សា​​បច្ចេក​ទេស​រវាង​ក្រុម​អ្នក​ច្បាប់​​ទាំងពីរភាគី ។
    ឥឡូវ​កិច្ច​ការ​នេះ​កំពុង​ស្ថិត​​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ឧត្តម​​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ដែល​កំពុង​អនុ​វត្ត​​ការងារ​ដោយ​ឯក​រាជ្យ​​ទៅតាម​​នីតិ​វិធី​ជ​ាប្រក្រតី និង​ការពិចារណា​តាម​ផ្លូវច្បាប់​​របស់​ខ្លួន​មុន​ពេល​​ដែល​សេចក្តី​​សម្រេចចិត្ត​​ណា​មួយ​នឹង​​ត្រូវ​​បាន​គេ​ធ្វើ​ឡើង ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.