បញ្ហាស្នាមអុជៗខ្មៅលើផ្ទៃមុខ និងស្នាមខ្មៅក្រោមភ្នែក ជាបញ្ហា សំខាន់មួយ ដែលស្ត្រីមូយចំនួនធំជួបប្រទះ និងចង់កំចាត់ឪ្យអស់ពី ផ្ទៃមុខ។ ត្រសក់ជាផ្លែរុក្ខជាតិមួយប្រភេទ អាចកំចាត់បញ្ហានេះបាន
ដោយយកត្រសក់មួយផ្លែ មកហាន់ជាចំនិត កិនឪ្យម៉ដ្ឌ រួចដាក់ប្រេងអូលីវ ១ស្លាបព្រាបាយ និងទឺកដោះគោស្រស់ ១ស្លាបព្រាបាយ ហើយបន្ថែមអំបិលបន្តិច កូរឱ្យចូលគ្នាសព្វទើប យកមកលាបឪ្យសព្វផ្ទៃមុខ (លើកលែងជុំវិញបរិវេណភ្នែក) រួចទុកចោល ២០-២៥នាទី ទើបលាងចេញដោយទឹកក្តៅឧណ្ហៗ រួចលាងដោយទឹកត្រជាក់ ម្តងទៀតដើម្បីឱ្យ រន្ធរោម បិទ។ ត្រសក់ មានគុណសម្បត្តិ ធ្វើស្បែកទន់រលោងវាមានកំរិតអ៊ីដ្រូសែន ដូចគ្នាទៅនិងតម្រូវការរបស់ស្បែក ជួយបង្កើនសំណើម និងធ្វើឪ្យស្បែកសភ្លឹថ្លា ។ លើសពីនេះវាមាន សារធាតុប្រឆាំងដអុកស៊ីដកម្ម អាចជួយបំបាត់ស្នាមខ្មៅ ការពារស្បែក ពីពន្លឹថ្ងៃ
និងជួយភ្ចិតរន្ធរោមថែមទៀត។
ប្រភពទស្សនាវដ្តី អង្គរធំ
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.