ប្រសិនបើចង់បានស្បែកសផូរផង់ ម៉ដ្ឋថ្លា ដូចមនុស្សស្រណុកមិនដែលធ្វើការធ្ងន់នោះ ប៉េងប៉ោះអាចជួយបានក្នុងរឿងនេះ ។ អ្នកដែលទទួលទានប៉េងប៉ោះមួយថ្ងៃ ២-៣ ផ្លែ នឹងបានទទួលសារធាតុ
អាហារច្រើន ដែលអាចជួយកែរោគលើសឈាម ជំនួយភ្នែក បង្កើនភាពខ្លាំងដល់ប្រព័ន្ធការពាររាងកាយ ការពារសរសៃឈាមកក កែរោគឈាមចេញតាមជើងធ្មេញ បំបាត់ទល់លាមក និងជួយមិនឲ្យកើតផ្ដាសាយងាយៗ ។ ចំពោះស្ត្រីដែលចង់បានស្បែកស្អាត គ្រាន់តែទទួលទានប៉េងប៉ោះជាប្រចាំមួយថ្ងៃ ១-២ ផ្លែ នោះស្បែកនឹងស្រស់ថ្លា ផូរផង់ បន្ថយជាំមុខ អាចម៍រុយ ស្នាមអុជខ្មៅ ពីព្រោះវីតាមីនដែលមានសម្បូរបែប ក្នុងផ្លែប៉េងប៉ោះ នឹងជួយទប់ស្កាត់រ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារបំផ្លាញស្បែករបស់យើង ។ ឧស្សាហ៍ទទួលទានឲ្យបានជាប្រចាំ នោះស្បែកនឹងស្អាតផូរផង់ ដូចតារាផ្សាយពាណិជ្ជកម្ម ឲ្យគ្រឿងសម្អាងជាមិនខានឡើយ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.