ផលប៉ះពាល់អវិជ្ជមាននៃការតមអាហារហួសហេតុ

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels: ,

  • នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​បំណង​ចង់​ធ្វើ​ការ​តម​អា​ហារ​នោះ​ គេ​ប្រា​ដក​ជា​ដាក់​កំ​ហិត​ទៅ​លើ​អ្វី​ដែល​គេ​ត្រូវ​ប​រិ​ភោគ​ ​និង​អ្វី​ដែល​គេ​ត្រូវ​ផឹក​ ដើម្បី​ឲ្យ​គេ​ទទួល​បាន​នូវ​​សុខ​ភាព​ល្អ​ ​ឫ​ក៏​ដើម្បី​សម្រក​​ទម្ងន់​ ​។​
    ការ​អនុវត្តន៍​នៃ​ការ​តម​អា​ហារ​ដែល​ប្រ​កប​ដោយ​សុខ​ភាព​ល្អ​ អាច​ជួយ​ឲ្យ​សុខ​ភាព​ទាំង​មូល​នៃ​អ្នក​តម​អា​ហារ​មាន​ភាព​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ ​។​ ព្រម​ទាំង​ជួយ​ការ​ពារ​ ​នឹង​ជំម្ងឺ​ផ្សេង​ៗ​​​ ​មាន​ដូច​ជា​៖​ ​ជំម្ងឺ​ទឹក​នោម​ផ្អែម​ ​និង​ជម្ងឺ​បេះ​ដូង​ជា​ដើម​ ​។​ ប៉ុន្តែ​នៅ​ពេល​ដំណើរ​ការ​នេះ​ពុំ​ត្រូវ​បាន​អនុវត្តន៍​ឲ្យ​បាន​សម​ស្រប​ បុគ្គល​នោះ​នឹង​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​ដោយ​ប្រ​ឈម​​មុខ​​នឹង​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ផ្សេង​ៗ​ ដែល​បណ្តាល​​មក​ពី​ការ​តម​អា​ហារ​​ដូច​ជា​៖​ ​ការ​​ចុះ​ខ្សោយ​នៃ​ប្រ​ព័ន្ធ​ស៊ាំ​ជា​ដើម​ ​។​ ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​តម​អា​ហារ​នេះ​អាច​បង្អាក់​​ដល់​សមត្ថភាព​ រាង​កាយ​ក្នុង​ការ​ត​ស៊ូ​នឹង​បម្លាស់​ប្តូរ​នៃ​ការ​តម​អាហារ​ ហើយ​បាន​សម្រប​ខ្លួន​ទៅ​តាម​ឥរិយា​បទថ្មី​មួយ​ទៀត​ ​។
    ដើម្បី​អាច​យល់​អំពី​​ផល​​ប៉ះ​​ពាល់​​អវិជ្ជមាន​នៃ​ការ​តម​អាហារ​នេះ​បាន​ ជា​ដំ​បូង​អ្នក​ត្រូវ​តែ​យល់​ដឹង​អំពី​បម្លាស់​ប្តូរ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ជួប​ប្រទះ​នៅ​ក្នុង​សារ​ពាង្គ​កាយ​ជា​មុន​សិន​​ ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​ ​ភាព​ជោគ​ជ័យ​ និង​ភាព​បរាជ័យ​នៃ​ការ​តម​អា​ហារ​ ​។​

    កា​ឡូ​រី​
    កា​​ឡូ​​រី​​មាន​​ភាព​​ចាំ​​បាច់​​ណាស់​​ក្នុង​​ការ​​ផ្តល់​​ថាម​​ពល​​ ​និង​​ជំ​នួយ​​ដល់​​ការ​​ថែ​​ទាំ​​នៃ​​មុខ​​ងារ​​របស់​​សារ​ពាង្គ​​កាយ​​ឲ្យ​​មាន​​ភាព​​ត្រឹម​​ត្រូវ​​ ​។​ ​ប្រ​​សិន​​បើ​​អ្នក​​ទទួល​​យក​​កា​​ឡូ​​រី​​ច្រើន​​ពេក​​ ​អ្នក​​មិន​​ត្រឹម​​តែ​​បង្កើន​​នូវ​​ចំណុះ​​ខ្លាញ់​​ក្នុង​​សារ​​ពាង្គ​​កាយ​​អ្នក​​ប៉ុណ្ណោះ​​ទេ​​ ​ប៉ុន្តែ​​អ្នក​​នឹង​​សង្កេត​​ឃើញ​​ពី​​ភាព​​ខុស​​គ្នា​​នៅ​​ពេល​​ដែល​​អ្នក​​ឡើង​​លើ​​ជញ្ជីង​​ ​​។​​ ​​ការ​​ទទួល​​ទាន​​កា​​ឡូ​​រី​​មិន​​គ្រប់​​គ្រាន់​​ ​អាច​​បណ្តាល​​ឲ្យ​​សារ​ពាង្គ​​កាយ​​មាន​​ការ​​ឈឺ​​ចាប់​​ដោយ​​សារ​​តែ​​ឱន​​ភាព​​នេះ​​ ​​។​​

    កា​បូន​អ៊ី​ដ្រាត​ ​​(Carbohydrate)​
    ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​នៃ​ការ​តម​អា​ហារ​មួយ​ទៀត​ គឺ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​​ទទួល​ទាន​កា​បូន​អ៊ី​ដ្រាត​ ។ ជា​ទូ​ទៅ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ដោយ​សារ​តែ​អ្នក​តម​អា​ហារ​ពុំ​អាច​ធ្វើ​ការ​បែង​ចែក​ឲ្យ​បាន​ច្បាស់​លាស់​រវាង​កា​បូន​អ៊ី​ដ្រាត​ដែល​ល្អ​ (good carb)​ ​និង​កា​បូន​អ៊ី​ដ្រាត​ដែល​អា​ក្រក់​ ​(bad carb)​ ​។​
    កា​បូន​អ៊ី​ដ្រាត​​គឺ​ជា​ប្រ​ភព​ថាម​ពល​ដ៍​សំ​ខាន់​សំ​រាប់​សារ​ពាង្គ​កាយ​របស់​មនុស្ស​ ​។​ កា​បូន​អ៊ី​ដ្រាត​ដែល​អា​ក្រក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រ​ភេទ​អា​ហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ​មាន​ដូច​ជា​៖​ ​កូ​កា​កូ​ឡា​ ​ស្ករ​គ្រាប់​គ្រប់​ប្រ​ភេទ​ ​។ល។​ ដើម្បី​ជៀស​វាង​ពី​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​នេះ​ យើង​គួរ​តែ​ជ្រើស​រើស​កា​បូន​អ៊ី​ដ្រាត​ដែល​ល្អ​ដែល​អាច​រក​បាន​នៅ​ក្នុង​គ្រាប់​ធញ្ញ​ជាតិ​ ​បាយ​ ​ពោត​ ​ចេក​ ​។ល។​

    សារធាតុសរសៃ(Fiber)
    ផល​​ប៉ះ​​ពាល់​​អ​វិជ្ជ​​មាន​​នៃ​​ការ​​តម​​អា​​ហារ​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​តម​អាហារ​ មិន​ទទួល​ជាតិ​សរ​សៃ​ឲ្យ​បាន​គ្រប់​គ្រាន់​ ​ទៅ​ក្នុង​ប្រ​ព័ន្ធ​របស់​ពួក​គេ​ ​។ សារ​ធាតុ​សរ​សៃ​មាន​នៅ​ក្នុង​ ​ផ្លែ​ឈើ​ ​និង​សំ​បក​ផ្លែ​ឈើ​មួយ​ចំនួន​(ប៉ោម)​ សណ្តែក​គ្រប់​ប្រ​ភេទ​ ​គ្រាប់​ផ្លែ​ឈើ​(គ្រាប់​ល្ពៅ​ ​គ្រាប់​ឳឡឹក​)​ ​។ល។​ គេ​ចែក​សារ​ធាតុ​សរ​សៃ​ជា​ពី​ប្រ​ភេទ​ ​សារ​ធាតុ​សរ​សៃ​ដែល​រលាយ​ (solube fiber)​ និង​សារ​ធាតុ​សរសៃ​ដែល​មិន​រលាយ​ (insolube fiber)​ ​។​
    -         សារ​ធាតុ​សរ​សៃ​ដែល​រលាយ​អាច​ជួយ​កាត់​បន្ថយ​កំរិត​នៃ​ចំនួន​អង្គ​ធាតុ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​ឈាម​(Cholesterol)​ ​។​
    -         សារ​ធាតុ​សរ​សៃ​ដែល​មិន​រលាយ​ជួយ​ធ្វើ​ការ​ប្រ​យុទ្ធ​ប្រ​​ឆាំង​នឹង​ ការ​ទល់​លា​មក​ ​ឫ​ឫស​ដូង​បាត​ ​។​

    ប្រូតេអ៊ីន
    ប្រ​សិន​បើ​អ្នក​តម​អា​ហារ​ មិន​ទទួល​ទាន​អា​ហារ​ដែល​មាន​សារ​ធាតុ​ប្រូ​តេ​អ៊ីន​ឲ្យ​បាន​គ្រប់​គ្រាន់​ ​នោះ​ពួក​គេ​នឹង​ប្រ​ឈម​មុខ​នឹង​ផល​អវិជ្ជ​មាន​មួយ​ចំនួន​ ​។​ ប្រូ​តេ​អ៊ីន​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ផលិត​កោ​សិ​កា​ឈាម​ក្រ​ហម​ ព្រម​ទាំង​អង់​ស៊ីម​ ​និង​អ័រ​ម៉ូន​ ​។​ ​ប្រូ​តេ​អ៊ីន​មាន​នៅ​ក្នុង​សាច់​ ​ទឹក​ដោះ​គោ​ ហ្រូ​ម៉ាស់​ ​ពង​ទា​ ​។ល។​ ​អ្នក​តម​អា​ហារ​អាច​នឹង​បាត់​បង់​សារ​ធាតុ​ប្រូ​តេ​អ៊ីន​មួយ​ភាគ​ធំ​ ប្រ​សិន​បើ​ពួក​គេ​ជៀស​វាង​នូវ​អា​ហារ​ទាំង​អស់​នេះ​ ​។​
    ជា​ទូ​ទៅ​ផល​​​ប៉ះ​​​ពាល់​​​អ​វិជ្ជ​​មាន​​​នៃ​​​ការ​​​តម​​​អា​​​ហារ​​កើត​ឡើង​នៅ​ពេល​ដែល​​អ្នក​តម​អា​ហារ​ដែល​មាន​បំ​ណង​ចង់​សម្រក​ទម្ងន់​ដោយ​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ទៅ​​លើ​​របប​​អា​​ហារ​​របស់​​ពួក​​គេ​​ ដោយ​​ពុំ​​បាន​​ធ្វើ​​ការ​​ពិ​​ចារ​​ណា​​ឲ្យ​​បាន​​ច្បាស់​​លាស់​​អំពី​​ផល​​អវិជ្ជ​​មាន​​ទាំង​​ឡាយ​​​ ​។​ ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​ស្ថានភាពជីវិតយ៉ាង​ធ្ងន់​ធ្ងរ​ ​មាន​​ដូច​​ជា​​​៖​​ ​ជម្ងឺ​ប៊ូ​​លី​ម័រ​(Bulimia) ​ជម្ងឺ​អ៊ែ​ណូ​រិក​សៀ​(Anorexia) និង​ការ​ទទួល​ទាន​ឥត​ឈប់​ឈរ​ ​។​
    -         ប៊ូ​លី​ម័រ​ ​គឺ​ជា​ផល​ប៉ះ​ពាល់​មួយ​ដែល​បណ្តាល​មក​ពី​ការ​តម​អា​ហារ​ ដែល​ជា​ជម្ងឺ​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​បរិភោគ​ជា​ញឹក​ញាប់​ហើយ​ច្រើន​ហួស​ហេតុ​ ហើយ​បន្ទាប់​មក​ជា​រឿយ​ៗ​តែង​តែ​មាន​ការ​ក្អួត​ចង្អោរ​ ​។​
    -         អ៊ែ​​ណូ​​រិក​​សៀ​ ​គឺ​ជា​ជម្ងឺ​ខាងផ្លូវចិត្តម៉្យាងដែលធ្វើឲ្យធុញអាហារ ដោយសារ​តែមានភាពភ័យខ្លាចធាត់ហួសហេតុពេក ។
    ដូច្នេះ​ប្រសិន​បើ​លាក​អ្នក​ចង់​ធ្វើ​ការ​​តម​​អា​​ហារ​ដើម្បី​សម្រក​ទម្ងន់​​គួរ​តែ​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ ​ជា​ពិ​សេស​គួរ​តែ​សុំ​ការ​ពិ​គ្រោះ​យោ​បល់​ពី​អ្នក​ជំ​នាញឯកទេស​ ឫ​ក៏​គ្រូ​ពេទ្យ​ជា​មុន​សិន​ ​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.