វេជ្ជបណ្ឌិត ម៉ារីហ្សា អរហ្សាក (Maressa Orzack) ជាប្រធានមជ្ឈមណ្ឌលការសិក្សាការញៀននឹងកុំព្យូទ័រ។ នៅពេលដែលគាត់បានចាប់ផ្តើមសិក្សាទៅលើការប្រើកុំព្យូទ័រច្រើនពេក មិត្តរួមការងាររបស់គាត់បានគិតថាគាត់មានភាពមិនប្រក្រតី។ ប៉ុន្តែឥលូវនេះគាត់រវល់ជាមួយការងាររបស់គាត់ជាខ្លាំង។ មនុស្សជាច្រើនទាក់ទងគាត់តាមអ៊ីម៉ែល ព្រោះពួកគេព្រួយបារម្ភថាការប្រើអ៊ីនធើណេតនិងកុំព្យូទ័ររបស់ពួកគេកំពុងតែគ្របដណ្តប់លើជីវិតរបស់ពួកគេ។
ការចាប់អារម្មណ៍ពីបញ្ហានេះដំបូងរបស់ វេជ្ជបណ្ឌិត អរហ្សាក ចាប់ផ្តើមពេលដែលគាត់នៅផ្ទះ។ គាត់សារភាពថា “ពេលខ្លះខ្ញុំបានលេងហ្គេមលើអ៊ីនធើណេតរហូតដល់យប់ជ្រៅដែលខ្ញុំបានគេងលក់នៅលើតុរបស់ខ្ញុំ”។
វេជ្ជបណ្ឌិត អរហ្សាក ឃើញមនុស្សគ្រប់វ័យដែលបាត់បង់ការគ្រប់គ្រងខ្លួនឯងទៅលើការប្រើអ៊ីនធើណេត។ គាត់និយាយថា “សម្បកក្រៅ ការលេងហ្គេមកុំព្យូទ័រហាក់ដូចជាមិនមានបង្ករគ្រោះថ្នាក់អ្វីនោះទេ។ ការជជែកកំសាន្តលើអ៊ីនធើណេតក៏ហាក់ដូចជាមិនមានគ្រោះថ្នាក់អ្វីដែរ។ ប៉ុន្តែនៅពេលដែលវាក្លាយទៅជារបស់ជំនួសក្នុងជីវិត ជំនួសជាមួយនឹងការទាក់ទងផ្ទាល់ជាមួយមនុស្សដទៃទៀត នោះអ្នកត្រូវតែសិក្សាពីវាម្តងទៀតនៅលើគោលជំហរថ្មី”។
“អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីការលេងអ៊ីនធើណេតគឺអ្នកអាចគេចវេសពីបញ្ហាគ្រប់យ៉ាងក្នុងជីវិតពិតក្នុងរយៈពេលមួយ។ ប៉ុន្តែ ជាការពិតណាស់ វាមិនអាចដោះស្រាយបញ្ហាទាំងអស់នោះបានទេ។ ការពិតទៅប្រសិនបើអ៊ីនធើណេតប្រើប្រាស់ពេលវេលាជាច្រើនរបស់មនុស្សនោះ វានឹងបង្កើតបញ្ហាថ្មីៗដល់មនុស្ស”
ដកស្រង់ចេញពី៖ Health.com.kh
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.