ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ នាយកកដ្ឋានព័ត៌មានក្រសួងការពារជាតិ
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ នេះ បានឲ្យដឹងថា ឧបកនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការ ADMM-2012 លោក ទៀ បាញ់ និងចូលរួមបើកវេទិកាយុទ្ធ សាស្រ្តភ្នំពេញលើកទី១។
សេចក្តីប្រកាសព័ត៌មានក៏បានឲ្យដឹងទៀតថា
វេទិការយុទ្ធសាស្រ្តភ្នំពេញ លើកទី១ នេះ និងធ្វើការពិភាក្សាអំពីតួនាទី
របស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខ ក្នុងនាមកម្ពុជា
ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន
និងកិច្ចប្រជុំពាក់ព័ន្ធនៅឆំា២០១២។
វេទិការយុទ្ធសាស្រ្តភ្នំពេញលើកទី១
និងធ្វើនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ នៅម៉ោង៨ និង៣០ នាទី ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា
បន្ទប់ទន្លេសាប៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.