ចង​.​ក​ធ្វើ​អត្តឃាត​រហូត​ធំក្លិន​ សង្ស័យ​ខូចចិត្ត​រឿង​ស្នេហា​ជាមួយ​បុរស​ថៃ​



ប៉ោយ​ប៉ែ​ត​៖​ ស្ត្រី​ជា​ជាង​កែ​សម្ផស្ស​វ័យ​២៤​ឆ្នាំ​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​ នៅ​មុខ​បន្ទប់​ទឹករបស់​ខ្លួន​ រហូត​ដល់​ធំ​ក្លិនស្អុយ​ ទើប​ពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​ទៅ​គាស់​ទ្វារ​ចូល​ទៅ​ឃើញ​ រួច​ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​។​
ហេតុការណ៍​ប្រទះ​ឃើញ​សព​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​២៥​នាទី​ ល្ងាច​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​ ២០១២​ ស្ថិត​នៅ​បន្ទប់​ផ្ទះ​ជួល​ភូមិ​ក្បាលស្ពាន​ទី​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយ​មាន​ជ័យ​។
យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​កោសល្យវិច័យ​ថា​ សព​មានឈ្មោះ​ ស៊ុត​ សិលា​ ភេទ​ ស្រី​ អាយុ​២៤​ឆ្នាំ​ មុខរបរ​អតីត​បុគ្គលិក​ក្លឹ​ប​ស្តា​មែន​ បច្ចុប្បន្ន​ជា​ជាង​កែ​សម្ផស្ស​ស្នាក់​នៅ​បន្ទប់​ ជួល​កន្លែង​កើតហេតុ​ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​ បាន​ចង​.​ក​ធ្វើ​អត្តឃាត​រហូត​ដល់​ធំ​ក្លឹ​ន​ ស្អុយ​ ដែល​ការ​ធ្វើ​អត្តឃាត​នេះ​ នារី​រង​គ្រោះ​ទំនង​ខូចចិត្ត​នឹង​រឿង​ស្នេហា​ជាមួយ​បុរស​បុគ្គលិក​កាស៊ីណូ​ជនជាតិ​ថៃ​។
តាម​ប្រភព​សាក្សី​ឈ្មោះ​ លី​វ៉ា​ និង​ត្រូវជា​មិត្តភក្តិ​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ជំនាញ​ថា​ កាលពី​ ពេល​ ថ្មីៗ​នេះ​ នារី​រង​គ្រោះ​បាន​កើត​មាន​ជម្លោះ​ជាមួយ​គូសង្សារ​ដែល​ជា​ជនជាតិ​ថៃ​ រហូត​ដល់​ធ្វើ​ឲ្យ​នាង​ឈឺចិត្ត​ ហើយ​ព្យាយាម​លេបថ្នាំ​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​ម្តង​ដែរ​ ហើយ​មិន​ នឹក​ស្មានថា​ នាង​បែរជា​លួច​ចង​.​ក​បែប​នេះ​សោះ​ ៕




0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.