ម៉ាដូណា​ តារា​តុប​តែង​មុខ​ឆ្មា​អោង

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:
  • តារា​គ្រប់​រូប​តែង​ស្វែង​រក​អ្វី​មួយ​ប្លែក​ពី​គេ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពីសាធារណជន​ទូទៅ​នៅ​ពេល​ចូល​ក្នុង​កម្មវិធីសម្ដែង​ផេ្សងៗ​។ ​ម៉ាដូណា វិញ​ គឺ​ជា​តារា​​ចូល​ចិត្ត​តុបតែង​ខ្លួន​ប្លែក​ៗគួរឲ្យទាក់ទាញ នៅពេល​បង្ហាញ​មុខ​ក្មុងកម្មវិធី​សិល្បៈ។
    បើ​និយាយពី​កេរ្តិ៍ឈ្មោះ​នៅ​ក្រៅ​សិល្បៈ ​ទស្សនិកជន និង​មិត្ត​​យុវវ័យ​ប្រហែល​​មិន​សូវ​ស្គាល់​តារា​រូប​នេះ​នោះ​ទេ។ ប៉ុន្តែ​បើ​និយាយ​ក្នុង​ពិភព​សិល្បៈ​វិញ​ កេរ្តិ៍ឈ្មោះ​របស់​លោក អ្នក​សិល្បៈ​ណា​ក៏​ស្គាល់​ដែរ ដោយសារ​តែ​លោក​មាន​ក្រុម​កំប្លែង​ភេទ​ទី​៣ ចូល​ចិត្ត​តុបតែង​ខ្លួន​ប្លែកៗ ហើយ​ការ​សម្ដែង​របស់​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ស្ងើច​សរសើរ​ពី​មិត្ត​រួម​អាជីព។
    នៅ​តាម​កម្មវិធី​មង្គលការ​ ខួប​កំណើត ឡើង​គេហដ្ឋាន និង​ពិធី​ផ្សេងៗ​ទៀត គេ​តែង​អញ្ជើញ​តារា​រូប​នេះ​ឲ្យ​សម្ដែង ដោយសារ​តែ​លោក​ចេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ បង្ក​បរិយាកាស​ឲ្យ​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ។
    ម៉ាដូណា បាន​ប្រាប់​ថា​មូល​ហេតុ​នាំ​ឲ្យ​ខ្លួន​ចូល​ចិត្ត​តុបតែង​ប្លែក​ពី​គេ ដោយសារ​តែ​និស្ស័យ​ និង​ចំណង់ចំណូលចិត្ត​តាំង​ពី​តូច។​ ម្យ៉ាង​ទៀត​ការ​ធ្វើ​បែប​នេះ​ជា​សិល្បៈ​មួយ​ដើម្បី​ទាក់ទាញ​ ។ “ខ្ញុំ​គិត​ថា ​​ការ​ធ្វើ​អ្វី​ដែល​ប្លែក​ពី​គេ​នេះ​ ជា​ជំហាន​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​សិល្បៈ…​មិន​ហួសហេតុ​ប៉ុន្មាន​ទេ​ ចំពោះ​ការ​ធ្វើ​ខ្លួន​បែប​នេះ!”។
    តារា​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា​ ដោយសារ​តែ​លោក​ចេះ​រៀប​ចំ​ខ្លួន​ប្លែក និង​មាន​ក្រុម​សម្ដែង​ភេទ​ទី៣ គេ​ច្រើន​អញ្ជើញ​ទៅ​សម្ដែង​មិន​ដែល​ដាច់​ម្ដង​ណា​ឡើយ មិន​ថា​នៅ​ភ្នំពេញ​ឬ​នៅ​តាម​បណ្ដា​ខេត្ត​។ មាន​ពេល​ខ្លះ​ទៀត​រក​ពេល​សម្រាក​គ្មាន​ផង។ លោកបន្ត​ថា​ ចំណូល​ដែល​ទទួល​បាន​មក​ពី​ការ​សម្ដែង​ផ្សេងៗ​កើន​ឡើង​ច្រើន​នាំ​ឲ្យ​កម្រិត​ជីវភាព​ប្រសើរ​ជាង​មុន។
    ម៉ាដូណា បាន​បង្កើត​ក្រុម​នារី​អច្ឆរិយ ដែល​សុទ្ធសឹងតែ​ជា​ភេទ​ទី៣ ហើយ​ក្រុម​របស់​លោក​តែង​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​កម្មវិធី​ជា​ច្រើន។ ក្រុម​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិក​ជន​ជា​ច្រើន​តាមរយៈ​ការ​សម្ដែង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍។ ជាង​ប្រាំបី​ឆ្នាំ​នៃ​ការ​ឈាន​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​កន្លង​មក​នេះ ត្បិត​តែ​​មិន​ដែល​បាន​សម្ដែង​រឿង​ណា​មួយ​ធ្វើ​ឲ្យ​មិត្ត​យុវវ័យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​បើ​និយាយ​ពី​កម្រិត​ជីវភាព​ដែល​ទទួល​បាន​មក​ពី​ការ​សម្ដែង​តាម​កម្មវិធី​ផ្សេងៗ​វិញ​គឺ​ចំណូល​ទទួល​បាន​ច្រើន។
    បច្ចុប្បន្ន ម៉ាដូណា បាន​បើក​ហាង​មួយ​ដោយ​ចូល​ហ៊ុន​ជា​មួយ​បង​ស្រី​ឈ្មោះ”សម្រស់​សុធា”។ ​នៅ​ពេល​ខាង​មុខ​លោក​ត្រៀម​បើក​ហាង​បី​បន្ថែម​ទៀត គឺ ហាង​កាត់​សក់​បុរស ហាង​កាត់​សក់​នារី និង​ហាង​លក់​សំលៀកបំពាក់៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.