សៀងហៃៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយកាលពីពេលថ្មីៗនេះថា សៀងហៃ មានបំណងបង្កើនសន្ទុះសេដ្ឋកិច្ចឱ្យកើនឡើង ៨ភាគរយនៅក្នុងឆ្នាំ២០១២ ។
មន្ដ្រីរដ្ឋាភិបាលមួយរូប បានលើកឡើង កាលពីរសៀលថ្ងៃពុធ ម្សិលមិញនេះថា សៀងហៃ ជាមជ្ឈមណ្ឌពាណិជ្ជកម្ម របស់ប្រទេសចិន ដោយមានបំណងបង្កើន ជីឌីភី ឱ្យកើនឡើង៨ភាគរយនៅក្នុងឆ្នាំ២០១២ ។
លោក ហាន់ ហ្សេង “Han Zheng ” អភិបាលក្រុងសៀងហៃ បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំលើកទី៥ នៅក្នុងមហាសន្និបាត ប្រជាមានិតក្រុងសៀងហៃ ដោយលោកលើកឡើង អំពីចំណុចសំខាន់មួយចំនួន ក្នុងគោលបំណង ដើម្បីបង្កើនការរីកចម្រើន នៃសន្ទុះសេដ្ឋកិច្ចនៅសៀងហៃ ។
នៅក្នុងការលើកឡើង របស់លោកអភិបាលក្រុង មិនបានបញ្ជាក់អំពីតើ ជីឌីភី នឹងកើនតាមរយៈបែបណានោះទេ ដោយគ្រាន់តែលោក លើកឡើងថា នៅក្នុងឆ្នាំ២០១១ ជីឌីភី បានកើនឡើងលើសពី ៨ភាគរយ ខណៈដែលឆ្នាំ២០១០ បានកើនឡើង ២ភាគរយ គឺ ៩,៩ភាគរយ ។
គួរបញ្ជាក់ថា តាមរយៈកំណើន ជីឌីភី នៅសៀងហៃ ក្នុងឆ្នាំ២០១០ គិតជាទឹកប្រាក់ស្មើនឹង ១,៦៩រយពាន់លានយ័ន ស្មើនឹង ២៦៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
លោក ហាន់ បានបន្ដថា ប្រាក់ចំណូលហិរញ្ញវត្ថុ នៅទីក្រុងសៀងហៃ នឹងកើនឡើងប្រមាណ ៨ភាគរយ នៅក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំមុន នឹងកើនឡើង ១៩,៤ភាគរយ ។
លោក ហាន់ បានបញ្ជាក់ថា សៀងហៃ នឹងបង្កើនឱកាសការងារ ប្រមាណ ៥០០ពាន់នាក់ នៅក្នុងឆ្នាំ២០១២ និងដាក់គោលដៅ បញ្ចុះអត្រាអ្នក គ្មានការងារធ្វើ ឱ្យនៅ ក្រោម ៤,៥ភាគរយ ។
លោក ហាន់ បានបន្ថែមថា ថ្វីត្បិតតែទីផ្សារនៅសៀងហៃ កើនឡើងយឺត នៅក្នុងឆ្នាំ២០១១ សៀងហៃ មានគម្រោង នឹងបង្កើនការស្ថាបនាអគារ សម្រាប់ស្នាក់នៅ គ្រប់ គ្រងដោយរដ្ឋាភិបាល ដែលមានផ្ទៃក្រឡា ប្រមាណ ១១លាន ម៉ែត្រក្រឡា សម្រាប់ជួយសម្រួល ដល់ការទទួលបាន ប្រាក់ចំណូលទាប របស់ពលរដ្ឋនៅក្នុងឆ្នាំនេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.