ភ្នំពេញៈ ជនសង្ស័យស្រី-ប្រុស៤នាក់ ដែលធ្លាប់ ធ្វើសកម្មភាពឆក់ និងប្លន់ជាច្រើនករណីនៅក្នុង រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោគ ចាប់ខ្លួនបានជបន្តបន្ទាប់ និងបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
អធិការនគរបាលខណ្ឌទូលគោក លោក ហួត ចាន់យ៉ារ៉ាន់ បានប្រាប់នៅក្នុង ពិធីបង្ហាញមុខ ជនសង្ស័យទាំង៤នាក់នេះថា ការបង្រ្កាបជនសង្ស័យ ដែលធ្លាប់បានធ្វើសកម្មភាព ឆក់ ប្លន់ យ៉ាងសកម្មនេះ គឺជាការបង្រ្កាបបានដ៏ធំមួយ និងជាលើកដំបូងសម្រាប់កម្លាំង សមត្ថកិច្ចរបស់លោក នាដើមឆ្នាំ២០១២នេះ។
លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនទាំង៤នាក់ខាងលើនេះ ១. ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ជានិស្សិតព័ត៌មានវិទ្យាឆ្នាំទី១ នៅសាកលវិទ្យាល័យ PPIU ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ ៣៣១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោល, ២. ឈ្មោះ ហែម លក្ខិណា ហៅស្រីលក្ខណ៍ អាយុ ២១ឆ្នាំ ជានិស្សិតផ្នែកធនាគារ នៅសាកលវិទ្យាល័យ PPIU ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវ ២៤៧ សង្កាត់បឹងសាឡា ខណ្ឌទួលគោក ជនសង្ស័យទាំងពីរជាសង្សានឹងគ្នា, ៣. ឈ្មោះ ផេង សារុន ហៅតឿ ភេទប្រុស ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៦០៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងទី៤. ឈ្មោះ សន ចាន់រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៥ ផ្លូវ ៥៨២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
នៅក្នុងប្រតិបត្តិការបង្រ្កាបជនសង្ស័យទាំងអស់ខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន កាំភ្លើងខ្លីកា៥៤ មួយដើម គ្រាប់កាំភ្លើង៣គ្រាប់ និងសំបកកាំភ្លើង៣គ្រាប់ ម៉ូតូម៉ាក់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BC-0765 មួយគ្រឿង និងម៉ូតូម៉ាកស្តេប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1T-4478 មួយគ្រឿង។
លោក ហួត ចាន់យ៉ារ៉ាន់ បានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ជនរងគ្រោះម្នាក់ ឈ្មោះ លីម ភារុណ អាយុ ១៩ឆ្នាំ ជាជាងទង នៅផ្សារទួលសង្កែ ស្នាក់នៅផ្ទះលេខ ១៤ ផ្លូវ ២៩៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានជិះម៉ូតូចេញពីបុកប៊ីយែ នៅទួលគោក ហើយក៏បានជួប ជាមួយជនសង្ស័យ ហេង បញ្ញា និងសង្សារ កំពុងឌុបគ្នា ដោយសារតែខឹងនឹងជនរងគ្រោះមើលមុខ ជនសង្ស័យពីរនាក់នេះ បានជិះម៉ូតូដេញ តាមជនរងគ្រោះ ហើយវាយ និងបាញ់គំរាមជនរងគ្រោះ ៣គ្រាប់ ក៏ជិះម៉ូតូចេញទៅបាត់ទៅ។ លុះនៅថ្ងៃបន្ទាប់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចចាប់ផ្តើមស៊ើបអង្កេង ស្រាវជ្រាវ ឈានដល់ចាប់ខ្លួននៅថ្ងៃ២៩ ខែមករា កម្លាំងព្រហ្មទណ្ឌ បានឃាត់ជនសង្ស័យពីរនាក់សង្សារ នៅបន្ទប់លេខ១០២ ផ្ទះសំណាក់A5 លេខ១០៨ ស្ថិតក្នុងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវ ២៣៤ ក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ពីបទប៉ុនប៉ងមនុស្សឃាត និងប្រើអាវុធខុសច្បាប់។
បន្ទាប់ពីសាកសួរទៅលើជនសង្ស័យពីរនាក់សង្សារខាងលើនេះ ទើបនៅរសៀលថ្ងៃទី៣០ ខែមករា ឈានដល់ចាប់ជនសង្ស័យម្នាក់ទៀត ឈ្មោះ សន ចាន់រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៥ ផ្លូវ ៥៨២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
កម្លាំងសតមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១ ជនសង្ស័យពួកជនសង្ស័យ បានធ្វើសកម្មភាពឆក់ខ្សែកប្លាទីន ទម្ងន់៣ជី នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពឆក់ខ្សែកប្លាទីនទម្ងន់៧ជី នៅមុខផ្ទះលេខ៣៣ ផ្លូវលេខ ៣១៧ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក។ នៅថ្ងៃទី២០ ខែមករា ក្រុមជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពឆក់ខ្សែកទម្ងន់២ជី នៅស្តុបអូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌចំការមន។
លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា ក្រោយពេលបង្ហាញមុខ ជនសង្ស័យទាំង៤នាក់ ត្រូវយកទៅឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវ តាមចាប់បក្ខពួកបន្តទៀត៕ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.