ភ្នំពេញ ៖ មន្រ្តីអង្គភាព ប្រឆាំងអំពើពុករលួយ បានប្រកាសថា មានមន្រ្តី១៥០០នាក់ កំពុងជាប់សង្ស័យ បាន ប្រព្រឹត្តអំពើពុករលួយ ហើយអង្គភាពនឹងធ្វើការ ស៊ើបអង្កេតឲ្យបាន ច្បាស់លាស់ទៅលើបុគ្គល ទាំងនោះ មុននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ស៊ាន បូរ៉ាត់ មានប្រសាសន៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់វិសោធន៍កម្មស្តីពីការប្រឆាំងអំពើពុករលួយ នាសកលវិទ្យាល័យជាតិ គ្រប់គ្រងថា មន្រ្តីប្រមាណ១៥០០នាក់ ជាប់ឈ្មោះសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ។
លោក បន្ថែមថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការយ៉ាងក្តៅគគុក ធ្វើយ៉ាងណាលុប បំបាត់អំពើពុករលួយ ហើយការកាត់បន្ថយអំពើពុករលួយ ត្រូវបានធ្វើឡើង តាមរយៈការធ្វើវិសោធន៍កម្មច្បាប់ កំណែទំរង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ នៅតាមក្រសួងស្ថាប័ននានា មុននឹងចាត់វិធានការទៅលើបុគ្គលណាម្នាក់ អង្គភាពត្រូវការចំណាយពេលវេលាច្រើនក្នុងស៊ើបអង្កេតស្រាវជ្រាវ ហើយអង្គភាពក៏ផ្តល់លិខិតព្រមាន ដល់បុគ្គលទាំងនោះជាមុនសិន។
លោកមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាក្រោយ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ មិនសូវកើតមានអំពើពុករលួយ ច្រើនទេ តែក្រោយពីកម្ពុជា បានបង្កើតឲ្យមានគណបក្សនយោបាយច្រើនចូលរួមក្នុងសកម្មភាពបោះឆ្នោត រកសំលេងការឆ្នោត កម្ពុជាចាប់ផ្តើមមានអំពើពុករលួយ តាមរយៈបុគ្គលិក និងប្រជាជនសាមញ្ញ ដែល ចង់បានតំណែងតួនាទីរៀងៗខ្លួន ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.