ផល​ប៉ះ​ពាល់​នៃ​ការ​លាប​សក់​ពណ៌

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • ការលាបថ្នាំសក់sជា​​​កា​រ​ពិត​ណាស់​​​​ការ​លាប​សក់​ពណ៌​​​អាច​បន្ថែម​សោ​​ភ័ណ​​ភាព​​​ដល់​​​​​ផ្ទៃ​មុខ​របស់​សុ​​ភាព​​​​នារី​បាន​មួយ​កម្រិត​​​​ ​​ហើយ​​​បើ​​សិន​​ជា​​មិត្ត​​នារី​​លាប​ពណ៌​សក់​ត្រូវ​​តាម​ក្បួន​​ខ្នាត​ នោះ​​ប្រា​កដ​​ជា​ធ្វើ​ឱ្យ​​សក់​​​​​​មាន​​ភាព​ស្រស់​ស្អាត ​រលោង ​អាច​រក្សា​ពណ៌​បាន​យូរ ​និង​​​មិន​មាន​បញ្ហា​​ចំពោះ​ស្បែក​ក្បាល និង​ស​រ​សៃ​សក់​ឡើយ ។ ប៉ុន្តែ​​​ការ​​​​លាប​សក់​​ពណ៌​ក៏​​​​​​ផ្តល់​នូវ​ផ​ល​​ប៉ះ​ពាល់​​​​ដល់​សក់​ផង​ដែរ ​​នៅ​ពេល​ដែល​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​​​​នៅ​ក្នុង​ការ​ថែរក្សា​​​ឱ្យបាន​ល្អ​ ឬ​ក៏​ជ្រើស​រើស​​ផលិត​ផល​​ដែល​មិន​មាន​គុណ​ភាពនោះ​ ។
    ដូច្នេះ​ដើម្បី​​ឱ្យ​​​​សក់​ស្អាត​​​​មិត្ត​នារី​គ្រប់​រូប​​​​​ត្រូវ​​​ជ្រើស​​​រើស​​​​ផ​លិត​​ផល ដែល​មាន​​សារ​ជាតិ​​ចិញ្ចឹម​ស​រសៃ​សក់​​​ ជា​ថ្នាំ​​ដែល​​មាន​ជាតិ​​ជំនួយ​​ដល់​សក់​​ គ្មាន​ជាតិ​គី​មី​ និង​ការ​ពារ​​សក់ ។ ​​ចំពោះ​ថ្នាំ​ពណ៌​​លាប​សក់ ដែល​គ្មាន​​គុណ​​ភាព​ ​អាច​ធ្វើ​ឱ្យ​សរ​សៃ​​សក់​​បាត់​បង់​​ជាតិ​​ទឹក និង​​ជាតិ​ប្រេង​ និង​អាច​ធ្វើ​ឱ្យ​សក់​ផុយស្រួយ​ បែក​ចុង​ ឆាប់បាក់​​ជា​ដើម​ ។​ ដូច្នេះ​​​​មិត្ត​នារី​ទាំង​អស់​ត្រូវ​​ប្រើ​ប្រាស់​ផលិត​​​ផល​សម្រាប់​​ចិញ្ចឹម​សក់ ដើម្បី​ការ​ពារ​​កុំ​ឱ្យ​សក់​​​ខូច​ ធ្វើ​ឱ្យ​សក់​​​នៅ​​តែ​​ស្អាត​​បែប​ធម្ម​​ជាតិ​ ជា​ពិសេស​​មិន​​ឱ្យ​សក់​​​ត្រូវ​កម្តៅ​​​ថ្ងៃ​ញឹក​ញាប់​​ពេក ព្រោះ​​​​កម្តៅ​​ថ្ងៃ​​​អាច​ធ្វើ​ឱ្យ​សក់​​ឆាប់ខូច ​​។
    សុ​ភាព​នារី​​គ្រប់​រូប​​​ត្រូវ​គិត​ថា មាន​​ប្រ​ភេទ​ថ្នាំ​​លាប​សក់​​​ខ្លះ នៅ​​ពេល​លាប​​​លើ​សក់ គឺ​អា​ច​​​ធ្វើ​ឱ្យ​ស្បែក​​​ក្បាល​​​រមាស់​​​ និង​ឡើង​ក្រ​ហម​​​ ករណី​​ទាំង​នេះ គឺ​កើត​ឡើង​​​ដោយ​សារ​តែ​គុណ​ភាព​​ នៃ​ផលិត​​ផល​​​មិន​មាន​ប្រ​​ភព​ច្បាស់​លាស់ ។
    ដូច្នេះ​​ដើម្បី​ឱ្យ​សក់​ស្អាត​មិត្ត​នារី​គួរ​តែ​យក​ចិត្ត​ទុ​ក​​ដាក់​ឱ្យ​បាន​ដិត​ដល់​ចំពោះ​សក់ ​​មិន​ត្រូវ​​ធ្វេ​ស​ប្រហែស​​ឡើយ ។ ​​បើ​មាន​បញ្ហា​​​ចំពោះ​​សក់​ ស្ត្រី​គ្រប់​រូប​គួរ​​​តែ​ទៅ​ពិ​​ភាក្សា​ជា​មួយ​អ្នក​ជំនាញ ដើម្បី​រក​​វិ​ធី​ការ​​ពារ​ និង​ព្យា​បាល ​ហើយ​អ្វី​ដែល​​ពិសេស​ជាង​នេះ ​​គឺ​មិន​ត្រូវ​ផ្លាស់​​ប្តូរ​​ពណ៌​សក់ ញឹក​​ញាប់​ពេក​ទេ​ ចំណែក​ឯ​ការ​​គាប​សក់​​ឬ​ផ្លុំ​សក់​​ក៏​មិន​ត្រូវ​ធ្វើ​ញឹក​​​ញាប់​ពេក​​ដែរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.