គ្រឿងផ្សំ
សាច់គោល្អ ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ ម្ទេសផ្លោកទុំ សណ្ដែកដី រំដេង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង គល់វ៉ាន់ស៊ុយ សាឡាត់ ជីគ្រប់មុខ គល់ស្លឹកគ្រៃ អំបិល ទឹកត្រី ស្ករស ទឹកខ្មេះ ម្សៅស៊ុប មើមរ៉ាឌី ។
វិធីធ្វើ
១- សាច់គោល្អចិញ្ច្រាំទាំងឆៅឲ្យល្អិត ដាក់អំបិល ទឹកខ្មេះ ផ្អាប់ទុកកន្លះម៉ោង ទើបពូតយកទឹកចេញត្រងនឹង ស្បៃឲ្យស្អាត ដាក់ចានទុក ។ ២- ពោះគោស្ងោរឲ្យផុយហាន់ស្ដើងៗ ។
៣- មើមថៃថាវ ម្ទេសផ្លោកទុំ ហាន់ជាសរសៃឆ្មារៗ ។
៤- សណ្ដែកដីលីងឲ្យឆ្អិន ញីយកសំបកចេញបំបែកជាពីរ សណ្ដែកបណ្ដុះបេះកន្ទុយឲ្យស្អាត ។
៥- គល់ស្លឹកគ្រៃហាន់ស្ដើងៗខ្ទឹមបារាំងរើសយកមើមតូចៗល្មមបកសំបកចេញលាងទឹកឲ្យស្អាតហាន់ ទទឹងស្ដើងៗល្មម(ហាន់ទាំងមូល)។
៦- សាឡាត់បេះធាងលាងទឹកឲ្យស្អាតហាន់ទទឹងៗឲ្យតូចៗ ល្មមច្របល់នឹងស្លឹកជីគ្រប់មុខ(បេះលាងទឹក ឲ្យស្អាត) ។
៧- រំដេងដុតឲ្យឈ្ងុយ បុកលាយនឹងគុលវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហមឲ្យម៉ដ្ធ ។
៨- យកសាច់គោដែលពូតទឹកចេញនោះ ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ គល់ស្លឹកគ្រៃ មកច្របល់ចូល គ្នាឲ្យសព្វ ដាក់កណ្ដាលចានសំប៉ែត ហើយយកសណ្ដែកដី លីងរោយគ្របពីលើ រួចយកម្ទេសផ្លោកទុំរោយកាត់ទទឹងពាក់ កណ្ដាល ទើបយកខ្ទឹមបារាំងដំរៀបសងខាងរួចយកសាឡាត់និងស្លឹកជីរៀបជុំវិញ ចិតមើមរ៉ាឌីជាផ្កាដោតតាមចំហៀងៗ ចានជាការស្រេច ។
៩- យកទឹកដែកពូតចេញពីសាច់គោនោះ មកស្ងោរដាក់រំដេងដែលបុកទុកនោះ ចាក់ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល កូរចូលគ្នាឲ្យសព្វ ភ្លក់មើលឲ្យជូរ ប្រៃ តាមចូលចិត្ត បើមិនសូវជូរច្របាច់ក្រូចឆ្មារបន្ថែមក៏បាន ឬ ក៏ចាប់សាច់ ដាក់ចានបាយ រួចដួសទឹកនោះស្រូបពីលើតាមការចូលចិត្ត ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.