គ្រឿងផ្សំ
ត្រីប្រមា (ត្រីសមុទ្រ) សាច់ជ្រូកបីជាន់ ស្បែកជ្រូក អង្ករលីង រំដេង ប៉េងប៉ោះកំប៉ុង ខ្ទឹមប្រៃ ខ្ទឹមបារាំង ម្ទេសផ្លោកទុំ ស្លឹកវ៉ាន់ស៊ុយ សាឡាត់ ម្ទេសនាងដៃទុំ ក្រូចឆ្មារ ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប ។
វិធីធ្វើ
១- ត្រីប្រមា (ត្រីសមុទ្រ) កាត់ក្បាល កន្ទុយចេញ ចំណែកខ្លួនវាកាត់ជាកង់ៗ យកទៅចំហុយឲ្យឆ្អឹនហើយ ក្បាល និង កន្ទុយដូសដាក់ចានទុក យកសាច់មកបេះៗ កុំឲ្យដោយស្បែក ច្របាច់ឲ្យម៉ដ្ធ ដាក់អំបិល ទឹកខ្មេះច្របល់ចូល គ្នា ផ្អាប់ទុកកន្លះម៉ោង ទើបពូតយកទឹកចេញដាក់ចានទុក ។
២- សាច់ជ្រូកបីជាន់ស្ងោរឲ្យឆ្អិនហាន់ជាសរសៃឆ្មារៗ
៣- ស្បែកជ្រូក (ទិញយកគេហាន់ស្រាប់ ទើបបានឆ្មារល្អ) ចាក់ទឹកក្ដៅត្រាំឲ្យរីក ដាក់សាច់ជូបន្តិច ច្របាច់ នឹងទឹកខ្មេះឲ្យឡើងស លាងឲ្យច្រើនទឹកលុះត្រាតែថើបមើលទៅលែងធុំក្លិន ទើបយកមកប្រីបាន ។
៤- អង្ករលីង ៗ ឲ្យល្អិត តែកុំឲ្យក្រហម បុកឲ្យម៉ដ្ធ ។
៥- ខ្ទឹមបារាំង (រើសយកមើមឲ្យតូចៗល្មម) បកសំបកលាងទឹកឲ្យស្អាត ហាន់ទាំងមូលជាទទឹងៗស្ដើង ល្មម ហើយដោះទុកឲ្យវានៅជាវង់មូលៗ ។
៦- ខ្ទឹមប្រៃហាន់ជាបន្ទះស្ដើងៗ ស្លឹកវ៉ាន់ស៊ុយហាន់ជាបន្ទះល្អិតៗ ។
៧- រំដេងដុតឲ្យឈ្ងុយបុកឲ្យល្អិត ។
៨- ម្ទេសផ្លោកទុំហាន់ជាសរសៃឆ្មារៗ ម្ទេសនាងដៃទុំចិតជាផ្កា ។
៩- សាឡាត់បេះលាងទឹកឲ្យស្អាតហាន់ឲ្យល្អិតៗ ។
១០- យកត្រីដែលពូតទុកនោះ សាច់ជ្រូក ស្បែកជ្រូក ប៉េងប៉ោះកំប៉ុង អង្ករលីង ខ្ទឹមប្រៃ រំដេងបុកមកច្រ បល់លាយចូលគ្នា ចាក់ទឹកត្រី ច្របាច់ក្រូចឆ្មារ អំបិល ស្ករស ម្សៅស៊ុប ភ្លក់មើលឲ្យល្មម ទើបយកទៅដាក់ចានពងក្រពើ ហើយយកក្បាលនិងកន្ទុយត្រីមកតភ្ជាប់គ្នាឲ្យដូចរាងត្រី ទើបយកម្ទេសផ្លោកមករៀបដាក់ចំកណ្ដាលតួត្រី យកស្លឹកវ៉ាន់ ស៊ុយដាក់សងខាងហើយកខ្ទឹមបារាំងរៀបចុងដើមធ្វើជាស្រការួចយកសាឡាត់រៀបដាក់ជុំវិញត្រីដោតម្ទេសតាមចំហៀងៗ ជាការស្រេច ។

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.