មើលទូរទស្សន៍យូរប្រឈមមុខជាមួយ ការកើតរោគទឹកនោមផ្អែម និង រោគបេះដូង

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • ការអង្គុយដេកៗមើលទូរទស្សន៍ជាប់ ជាប្រចាំនោះ តែងបន្ថែមការប្រឈម មុខជាមួយការងាយកើតរោគធាត់ខ្ពស់ ណាស់ ។ ទោះបីយ៉ាងណាក្រុមអ្នក ស្រាវជ្រាវបានរកឃើញកាលពីថ្មីៗ មកនេះថា ការអង្គុយមើលទូរទស្សន៍ ជាប់ជាប្រចាំនោះមិនត្រឹមតែកើតអាការខាងលើនេះទេ តែវានៅបន្ថែមភាពប្រឈមមុខជាមួយការកើតរោគទឹកនោមផ្អែម ប្រភេទទី ២ និង រោគបេះដូង ហើយពិសេសនៅអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់បាត់បង់ជីវិតមុនអាយុទៀតផង ។

          ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុម Harvard School of Pupblic Health (HSPH) ។ ពួកគេបានប្រមូល ទិន្នន័យការស្រាវជ្រាវក្នុងអំឡុងឆ្នាំ ១៩៧០ រហូត ដល់ចុងឆ្នាំ ២០១១ ដែលលទ្ធផលបានបង្ហាញថា ក្នុងចំណោមក្រុមមនុស្ស មើលទូរទស្សន៍រយៈពេលយូរអង្វែងតែងមានភាពប្រឈមជាមួយការកើតរោគ ទឹកនោមផ្អែម និង រោគបេះដូងដល់ទៅបីដង ។

          ក្រុមអ្នកស្រាវជ្រាវទាំងនេះអះអាងពីការសិក្សារកឃើញនេះថា ការមើល ទូរទស្សន៍រយៈពេល ២ ម៉ោង រៀងរាល់ថ្ងៃ នឹងបន្ថែមការប្រឈមមុខជាមួយការ កើតរោគទឹកនោមផ្អែម រោគបេះដូង កើនឡើង ២០ ភាគរយ ហើយប្រឈម មុខនឹង ការបាត់បង់ជីវិតមុនអាយុដល់ទៅ ១៥ ភាគរយ ។ ចំណែកក្រុមមនុស្ស ដែលតែងមើលទូរទស្សន៍ក្នុងមួយថ្ងៃ ៣ ម៉ោង រៀងរាល់ថ្ងៃ នឹងប្រឈមមុខខ្ពស់ ជាងនេះទ្វេដងថែមទៀត ពោលគឺនឹងអាចប្រឈមមុខជាមួយការបាត់បង់ជីវិត មុនអាយុដល់ទៅ ៣០ ភាគរយ ។

          សម្រាប់មូលហេតុសំខាន់ដែលការមើលទូរទស្សន៍នាំឱ្យកើតរោគទឹកនោម ផ្អែម និង រោគបេះដូងនេះ ដោយសាររាងកាយមិនបានធ្វើចលនាអ្វីដែលជា ការបញ្ចោញ្ញកម្លាំងកាយ ម៉្លោះហើយជាបច្ច័យនាំកើតរោគធាត់ ហើយដែល មូលហេតុនេះនាំឱ្យកើតរោគទឹកនោមផ្អែម និង រោគបេះដូងនៅពេលបន្ទាប់មក ទៀត ។

          ទោះបីយ៉ាងណាក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ផងថា ការសិក្សាស្រាវជ្រាវ នេះមានមនុស្សចូលរួមតិចតួច ហើយអ្នកឆ្លើយសំណួរទៀតសោតមួយចំនួនមិន ត្រូវតាមចំណុចផង ។

          ប៉ុន្តែយ៉ាងណាក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា ការសិក្សានេះយ៉ាង ហោចណាស់បានបង្ហាញឱ្យយើងឃើញថា ការមើលទូរទស្សន៍ជាប់ជាប្រចាំ នឹងបង្កឱ្យប្រឈមមុខជាមួយការកើតរោគទឹកនោមផ្អែម និង រោគបេះដូងដែល ជាផលប្រយោជន៍ជួយទប់ស្កាត់ដល់យើងទៅថ្ងៃអនាគត ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.