ខេត្តមណ្ឌលគិរី៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យឧកញ៉ាណា ម៉ារ៉ាឌី អគ្គនាយកក្រុមហ៊ុន ធីធីវ៉ាយ បញ្ជូនខ្មាន់កាំភ្លើងដែលជាជនដៃដល់បាញ់រះលើប្រជាជនតវ៉ារឿងដីធ្លីកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១២ នៅស្រុកស្នួល ខេត្តក្រចេះមកទទួលកំហុស និងដោះស្រាយនៅចំពោះមុខច្បាប់ជាបន្ទាន់ បើ សិនក្រុមហ៊ុននៅលាក់បំពួនជនដៃដល់នោះ ក្រុមហ៊ុននឹងប្រឈមមុខដោយផ្ទាល់ជាមួយច្បាប់។
ការថែ្លងបែបនេះរបស់សម្តេចតេជោបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ ក្នុងឳកាសអញ្ជើញជាអធិបតិសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្ត ក្រចេះដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានប្រវែង១២៧គីឡូម៉ែត្រ និងចាប់បើកការដ្ឋានបន្តពី ក្រុងសែនមនោរម្យទៅដល់ចំណុចតាអង់ ស្រុកលំផាត់ ខេត្តរតនគិរី ប្រវែង១៧២គីឡូម៉ែត្រ។
សម្តេចតេជោបានថ្កោលទោស និងមិនអាចទទួលយកបានចំពោះទង្វើដែលខ្មាន់កាំភ្លើងរបស់ក្រុមហ៊ុន ឧកញ៉ាណា ម៉ារ៉ាឌី បានបាញ់រះប្រជាជននៅស្រុកស្នួល ខេត្តក្រចេះ។ សម្តេចក៏បានអំពាវនាវឲ្យជន ដៃដល់ចេញមុខមកទទួលកំហុស ពីព្រោះបើរត់គេចខ្លួនទៅដល់ទីណា ក៏មិនរួចដែរ។
ជាមួយនឹងការអំពាវនាវបែបនេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានទៅដល់ក្រុមហ៊ុនទាំង ឡាយណាប្រើអំពើហិង្សាលើប្រជាជន បើចាំបាច់ រដ្ឋនឹងដកយកដីសម្បទានពីក្រុមហ៊ុននោះមកវិញ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះដីដែលប្រជាជនអាស្រ័យផល ត្រូវ ចែកឲ្យពួកគាត់ ប្រសិនបើប៉ះពាល់ ប៉ុន្តែទទួលបាន៥ហិកតាប៉ុណ្ណោះក្នុង១គ្រួសារ (ទទួលយកជាកម្ម សិទ្ធិស្របច្បាប់) ក៏ប៉ុន្តែ បើសិនជាមានផ្ទៃដីលើសពី៥ហិកតា ប្រជាជនត្រូវវិនិយោគពីរដ្ឋ គឺត្រូវបង់ពន្ធ ជូនរដ្ឋ ដែលគេហៅថា កសិដ្ឋានខ្នាតតូច។ ជាមួយនឹងការថ្លែងបែបនេះ សម្តេចតេជោ ក៏បានសំណូម ពរឲ្យប្រជាជនទាំងអស់បញ្ឈប់ការកាប់រុករានដីរដ្ឋបន្តទៅទៀត ពីព្រោះពេលកន្លងមក មានអ្នកខ្លះកាប់ ហើយលក់ ហើយបន្តទៅកាប់ឆ្ការកន្លែងផ្សេងទៀតធ្វើឲ្យប៉ះពាល់ដល់ដីព្រៃការពាររបស់រដ្ឋ ៕ source

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.