បន្ថែមភាពត្រជាក់ដល់ស្បែកដោយត្រសក់

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • បន្ថែមភាពត្រជាក់ដល់ស្បែកដោយត្រសក់
           ក្នុងថ្ងៃដែលមានអាកាសធាតុក្តៅ ស្បែកត្រូវការភាពត្រជាក់ដើម្បី សម្រាលបញ្ហានេះ អ្នកឯកទេសខាងសម្រស់យល់ថា ការប្រើត្រសក់ ជាវិធីនាំភាពត្រជាក់ ក្នុងការថែទាំស្បែក ។ ផ្លែត្រសក់
    អាចបន្ថយជាតិខ្លាញ់ បន្ថយអាការរមាស់ បន្តឹងរន្ធញើស បន្ថយការហើមភ្នែក និងជួយឲ្យស្បែកភ្លឺថ្លា ជួយថែស្បែកនិងបកយកកោសិកាចាស់ៗចេញ ។
      ជាដំបូង សូមយកត្រសក់ ឬផ្លែអាវ៉ូខាដូ បកសំបក ហាន់ជាចំណិតតូចៗ កន្លះ ពែង ពងមាន់ ផ្នែកសមួយគ្រាប់ ម្សៅទឹកដោះគោ ២ស្លាបព្រាកាហ្វេ រួចកិនភាគផ្សំទាំង អស់ឲ្យចូលគ្នា និងយកទៅក្លាស្សេឲ្យត្រជាក់ ៣០នាទី ហើយយកមកលាបឲ្យសព្វផ្ទៃមុខ និងក ទុកចោល៣០នាទី ទើបលាងចេញដោយទឹកក្តៅឧណ្ហៗហើយលាងជាមួយទឹក ត្រជាក់ជាលើចុងក្រោយ ៕ 

    ទស្សនាវដ្ដី សម្រស់ស្រ្តី
    ឆ្នាំទី០១ ច្បាប់ទី ០៥ ប្រចាំថ្ងៃទី ០៧ កញ្ញា ០៦ តុលា ឆ្នាំ ២០០៦



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.