«មុន» គឺជាបញ្ហាស្បែកដ៏សំខាន់មួយដែលមនុស្សគ្រប់រូប មិន ថាប្រុសឬស្រីតែងតែជួបប្រទះ។ថ្វីបើបច្ចុប្បន្នមានការរីកចម្រើនផ្នែក វេជ្ជសាស្រ្ដព្យាបាលមុនមានប្រសិទ្ធភាពយ៉ាងណាក៏ដោយក៏លទ្ធផល
តែងតែប្រទះឃើញជាញឹកញាប់ថា មុនទាំងឡាយតែងតែវិលត្រលប់មកកើតសាជាថ្មី រហូតដល់មានសំណួរថា តើត្រូវព្យាបាលមុនបែបណា ទើបជា ? ហើយតើអ្វីទៅ ដែលធ្វើឱ្យកើតមុន ?...- មូលហេតុដែលធ្វើឱ្យកើតមុន
- អ័រម៉ូនក្នុងរាងកាយ : ការដែលរាងកាយផលិតអ័រម៉ូនអែនដ្រូចេន (Androgen) ធ្វើឲ្យបង្កការផលិតខ្លាញ់ថ្វីបន្ថែមឡើងយ៉ាងច្រើន។ អ័រម៉ូននេះនឹងចាប់ផ្ដើមផលិត ខណៈ អាយុបាន១១-១៤ឆ្នាំ។ដូចនេះបានជាគេឃើញមានមុនកើតឡើងច្រើនបំផុត ក្នុងវ័យនេះ ហើយអាចបន្តកើតរយៈពេល ៥-៦ឆ្នាំទៀត ទើបល្អប្រសើរឡើង ។
- ការផលិតខ្លាញ់បន្ថែម : ខ្លាញ់ដែលចេញទៅតាមសរសៃសក់រួមផ្សំជាមួយកោសិកា ស្បែកនិង មេរោគបាក់តេរី បង្កការញ៉ុកន្ទះរន្ធញើស ក្លាយទៅជាមុន។ ការប្រែប្រួលរបស់ឬសសក់ : ឬសសក់ លូតលាស់យ៉ាងឆាប់រហ័ស ដោយការបំបែក ខ្លួនបានយ៉ាងច្រើន ហើយកោសិកាដែលស្លាប់ក៏កាត់តែច្រើន បណ្ដាលឲ្យមានការញ៉ុក ណែនស្ទះរន្ធរោម ឬរន្ធញើស ។
- បាក់តេរី : កត្ដាដែលបង្កឲ្យមុនច្រើនឬតិច អាស្រ័យទៅលើពន្ធុកម្ម (តំណពូជ) ការធ្វើការរបស់ក្រពេញខ្លាញ់ (ប្រសិនបើមុខមានខ្លាញ់ច្រើន ក៏មានឱកាសកើតមុន កាន់តែច្រើន),សភាពអាកាស និងវត្ថុកខ្វក់ពិសពុលក្នុងបរិស្ថាន, សភាពតានតឹង, ការប្រើគ្រឿងសម្អាងខ្លះពុំបានត្រឹមត្រូវ ជាពិសេស ដោយសារមេរោគ Propionibactrium acne .
- ការថែទាំខ្លួននៅពេលកើតមុន
១. ព្យាយាមថែរក្សាភាពស្អាតរបស់ស្បែក មុខជានិច្ច ដោយការជ្រើសរើសប្រើ សាប៊ូខ្សោយៗលាងមុខមិនលើសពី ២-៣ ដង ក្នុង ១ខែ ។ ការលាងមុខញឹកញាប់ពេក ជាការរំខានស្បែកមុខហួសពីភាពចាំបាច់ ហើយធ្វើឲ្យក្រពេញខ្លាញ់ត្រូវធ្វើការធ្ងន់ ជា ហេតុអាចធ្វើឲ្យកើតមុនច្រើនឡើងៗ ។
២. ជ្រើសរើសប្រើគ្រឿងសម្អាង ដែលមិនបង្កឲ្យកើតការញ៉ុកណែនស្ទះ ឬមាន ប្រតិកម្ម ហើយត្រូវប្រើ Cleansing ជូតសម្អាតឲ្យអស់រាល់លើកមុនពេលលាងមុខតាម ធម្មតា ។
៣. ប្រសិនបើមុខឡើងខ្លាញ់ខ្លាំង សូមប្រើ ក្រដាស Tissue ផ្ដិតជូតថ្នមៗ ឬប្រើ សំឡីផ្ដិតទឹកស្អាតជូតនៅពេលដែលផ្ទៃមុខមានធូលីដី ឬញើស ។
៤. ជ្រើសរើសប្រើផលិតផលព្យាបាលមុន ឲ្យសមស្រប និងមានប្រសិទ្ធភាព ចំពោះអ្នក។
៥. កុំយកដៃអង្អែលផ្ទៃមុខ ឬច្របាច់មុន។
៦. ពិសាទឹកឲ្យបានច្រើន ទទួលទានបន្លែ និង ផ្លែឈើជាប្រចាំរាល់ថ្ងៃ ។
៧. ហាត់ប្រាណប្រចាំ និងធ្វើចិត្តឲ្យស្រស់ថ្លា។ បច្ច័យបន្ទាប់បន្សំដែលនាំឱ្យកើតមុន
ប្រការខាងក្រោមនេះ ពេលខ្លះអ្នកចាត់ទុកថាជារឿងតូចតាច តែងមើលរំលងតែ ក៏អាចធ្វើឲ្យកើតមុនដែរ ដូចជាការប្រើផលិតផលតែងសក់ ដែលមានខ្លាញ់រងើម ឬស្អិត បណ្ដោយឲ្យសក់ធ្លាក់មកប៉ះប្រះថ្លាស និងថ្ពាល់ញឹកញាប់, ដេកជ្រប់មុខទៅប៉ះនឹងភួយ ឬស្រោមខ្នើយមិនស្អាត, ប្រើដៃប៉ះផ្ទៃមុខជាញឹកញាប់, បណ្ដោយឲ្យផ្ទៃមុខញើសហូរ ជោក ដោយពុំបានជូតសម្អាត, គេងដោយមិនលាងមុខ, លាងមុខពុំបានត្រឹមត្រូវ, ទទួលទានអាហាររសជាតិចាស់ (ប្រៃខ្លាំង ហឹរខ្លាំង ឬផ្អែមមុត ខ្លាំង), មិនហាត់ប្រាណ, ស្ថិតនៅក្នុងបរិវេណដែលមានធូលីដី និងបរិស្ថានកខ្វក់, ប្រើអេប៉ុងផាត់មុខដដែលៗ ញឹកញាប់ពេក លើសទី ១-២ សប្ដាហ៍...។ ការព្យាបាលដោយគ្រូពេទ្យ
ក្នុងករណីដែលអ្នកមានបញ្ហាច្រើនឬតិចហើយចង់បានការណែនាំត្រឹមត្រូវនោះ សូមទៅជួបគ្រូពេទ្យដែលមានឯកទេសផ្នែករោគសេរីស្បែក ឬអ្នកជំនាញផ្នែកព្យាបាល មុន តាមហាងរក្សាសម្រស់ដែលអាចទុកចិត្តបាន ដើម្បីទទួលទាននូវក្រែម ឡេលាប ថ្នាំលាបឬព្យាបាលយ៉ាងមានប្រសិទ្ធភាព ។
ប៉ុន្តែត្រូវចាំថា មិនគួរទិញថ្នាំព្យាបាលមុនដោយខ្លួនឯងទេ ព្រោះវាអាចធ្វើឲ្យមាន ផលប៉ះពាល់សាំញ៉ាំធ្ងន់ធ្ងរ ដូចជាធ្វើឲ្យសក់ជ្រុះ ឈីភ្នែកឈឺតាមសន្លាក់ ហើយបើប្រើ ចំពោះស្រ្ដីមានគភ៌អាចធ្វើឲ្យប៉ះពាល់ទារកក្នុងផ្ទៃ ៕
ដកស្រង់ ទស្សនាវដ្ដី អង្គរធំ
ច្បាប់ ១២៥ ឆ្នាំទី ៦ ប្រចាំថ្ងៃទី ១៥-២៤ ២០០៦
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.