ភ្នំពេញៈ ការបង្កើតមុខរបរតូចៗ ឬហៅថាសេដ្ឋកិច្ចមិនផ្លូវការបានចូល រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រោះប្រជាពលរដ្ឋកម្ពុជា ច្រើនលើសលប់ជាប់ពាក់ព័ន្ធនឹងមុខ របរតូចតាចនេះដែលអ្នកពាក់ព័ន្ធមិន ត្រូវមើលរំលងឡើយ ។
អ្នកលក់ដូរបន្ដិចបន្ដួចនៅតាមផ្លូវ សាធារណៈឬនៅតាមផ្សារនានា ទាំង នៅរាជធានី ក៏ដូចជាទីប្រជុំជននានានិង អ្នករត់ម៉ូតូឌុបជាដើម ជាមុខរបរមួយ ដែលរកចំណូលបានគួរសមដែរសម្រាប់ចិញ្ចឹមជីវិតគ្រួសារ។ នាយកសមាគម សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនផ្លូវ ការ លោក លួស សីហា មានប្រសាសន៍ ថា អ្នកលក់ដូរតូចតាចតាមចិញ្ចើម ផ្លូវឬតាមផ្សារ ក៏ដូចជាអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីជាដើម គឺជាមុខរបរមួយ សំខាន់សម្រាប់ចំណូលគ្រួសារ ហើយ ពួកគាត់ទាំងអស់បានចូលរួមចំណែក យ៉ាងធំធេងផងដែរនៅក្នុងកំណើនសេដ្ឋ កិច្ចជាតិ។
លោកបន្ថែមទៀតថា ទូទាំងប្រទេស ចំនួនអ្នកដែលរស់ពឹងផ្អែកលើសេដ្ឋកិច្ច មិនផ្លូវការមានប្រមាណ៨៣ភាគរយ។ លោកអះអាងថា “សេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះបានបង្កើតការងារមួយយ៉ាងធំ បើ តាមការស្រាវជ្រាវរបស់យើង ឆ្នាំ២០០៤ ២០០៥ហ្នឹង គឺ៨៣ភាគរយ ទូទាំងប្រទេស ដែលប្រកបរកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយមានគ្រប់វិស័យទាំងអស់។ អ៊ីចឹង មានតែ១៥ភាគរយទេដែលក្នុងប្រព័ន្ធ ១៥ភាគរយ ប្រែថា រកស៊ីបែបចុះបញ្ជី។ ឧទាហរណ៍កម្មករក្នុងរោងចក្រអ៊ីចឹង អាហ្នឹងហៅក្នុងប្រព័ន្ធ ដោយសាររោង ចក្រគាត់ហ្នឹងមានច្បាប់ត្រឹមត្រូវតាម ច្បាប់រដ្ឋយើងហ្នឹង”។
លោក លួស សីហា មានប្រសាសន៍ បន្ដទៀតថា ពួកគាត់ទាំងអស់នោះចូល រួមបង្កើតការងារដោយខ្លួនឯង។ លោក បានអំពាវនាវដល់ស្ថាប័នដែលពាក់ព័ន្ធ គួរយកចិត្ដទុកដាក់លើអ្នករកស៊ីបែប នេះ។ លោកថ្លែងថា “៨៣ភាគរយគឺ ចូលរួមបង្កើតការងារដោយខ្លួនឯងហ្នឹង គឺធំធេងមែនទែន ហើយបើនិយាយអំពី រដ្ឋាភិបាលវិញ គាត់ជាប់ឆ្នោតដោយ សារប្រជារាស្ដ្របោះឱ្យ។ គាត់សន្យា ដូច្នេះដោយមែនទែន ការយកចិត្ដទុក ដាក់របស់គាត់នេះ គួរតែមើលឱ្យបាន ច្រើនមែនទែន ដល់អ្នកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ពីព្រោះគាត់អត់បានរំខានដល់ រដ្ឋាភិបាលទេ គាត់ប្រឹងដោយខ្លួនឯង”។
ម្យ៉ាងវិញទៀត អគ្គលេខាធិការនៃ សមាគមប្រជាធិបតេយ្យឯករាជ្យនៃ សេដ្ឋកិច្ចមិនផ្លូវការ លោក ហេង សំអន មានប្រសាសន៍ថា សេដ្ឋកិច្ចផ្លូវការនៅ មានកម្រិតនៅឡើយដែលមិនអាចស្រូប យកប្រជាជនកម្ពុជាបានទេ ដូច្នេះពួក គាត់ទាំងអស់នោះត្រូវតែចាប់យកការ ងារផ្សេងដើម្បីប្រកបរបរចិញ្ចឹមជីវិត របស់គាត់។
សម្រាប់ស្ថានភាពកម្ពុជាបច្ចុប្បន្ន អ្នកវិភាគខ្លះយល់ឃើញថា ការបង្កើត អាជីវកម្មបែបផ្លូវការមានន័យថា អាជី វកម្មទាំងអស់នោះត្រូវចុះបញ្ជីដោយ ច្បាប់ ហើយត្រូវចំណាយអស់ច្រើន ដូច ជាការចំណាយលើការចុះបញ្ជី កម្រៃផ្សេង និងការចំណាយផ្សេងៗទៀត ។ ដូច្នេះ សម្រាប់អ្នកលក់នំបញ្ចុក លក់នំគ្រក់ ឬលក់អ្វីកំប៉ិកកំប៉ុកផ្សេងៗទៀត ពួក គាត់ត្រូវបង្ខំចិត្ដរស់បែបហ្នឹង។ សរុប សេចក្ដីមកការធ្វើអាជីវកម្មបែបមិនផ្លូវ ការគឺប្រសើរជាង។ ដូច្នេះការប្រកប អាជីវកម្មកាន់តែតូច និងមិនផ្លូវការ ពួកគាត់ទាំងអស់អាចរួចផុតពីការ ចំណាយផ្សេងៗទាំងនោះ ប៉ុន្ដែវាមិនល្អ សម្រាប់រដ្ឋាភិបាលតាមរយៈការប្រមូល ពន្ធជាដើម។
ទីប្រឹក្សាផ្នែកធុរកិច្ច លោក ឌីន វីរៈ មានប្រសាសន៍ថា សម្រាប់ស្ថានភាព សព្វថ្ងៃនេះ ការធ្វើអាជីវកម្មបែបមិន ផ្លូវការស័ក្ដិសមសម្រាប់កម្ពុជាបច្ចុប្បន្ន។ លោកបន្ថែមថា បើយើងធ្វើអាជីវកម្មឱ្យ ទៅជាផ្លូវការនោះ យើងនឹងចំណាយ ច្រើនតាមរយៈការចំណាយផ្សេងៗ ហើយ បើចុះបញ្ជីផ្លូវការត្រូវចុះទាំងអស់ដើម្បីជៀសវាងការប្រកួតប្រជែងមិនត្រឹម ត្រូវ។
លោក ឌីន វីរៈថ្លែងថា “សម្រាប់ ស្ថានភាពបរិយាកាសអាជីវកម្ម (Business Environment ) ហ្នឹង នៅស្រុកខ្មែរយើង បច្ចុប្បន្នយើងប្រើ ីនថៀរមាល ចែៀនៀមិច សេដ្ឋកិច្ចមិនផ្លូវការហ្នឹងប្រសើរជាងគេ។ ពីព្រោះថា កាលណាយើង ធៀរមាលិសេ យើងធ្វើទៅជាផ្លូវការចុះបញ្ជី ឬសុំច្បាប់ បើក្រុមហ៊ុនឯកជនចុះបញ្ជីនៅក្រសួង ពាណិជ្ជកម្ម ឬក៏ ណអឿ យើងសុំច្បាប់ នៅក្រសួងមហាផ្ទៃ យើងចំណាយច្រើន ពីព្រោះនៅក្នុងសង្គមយើងវាមាន Informal Payment ច្រើន។ ឧទាហរណ៍ថា ចុះបញ្ជី អ៊ីចឹង គេយកតែ១២០.០០០រៀលអ៊ីចឹង តែជាក់ស្ដែងបង់អស់២៥០ដល់៣០០ ដុល្លារ។ SMEs (អាជីវកម្មតូច និង មធ្យម) ម៉េចអាចរស់បាន បើសិន ជាយើងចំណាយច្រើនអ៊ីចឹង ហើយអ្នក ផ្សេងគេអត់ចុះបញ្ជី បើចុះទាល់តែយើង ចុះទាំងអស់ដូចថា មួយរកស៊ីបង់ពន្ធ មួយទៀតអត់បង់ពន្ធ។ យើងអ្នកបង់ពន្ធ ហ្នឹងរកស៊ីអត់ប្រកួតប្រជែង អត់អ្នកឈ្នះ គេមិនផ្លូវការណា យើងផ្លូវការរកស៊ីមិន ឈ្នះគេមិនផ្លូវការទេ”។
លោក ឌីន វីរៈ ពន្យល់ទៀតថា ក្នុង ន័យសេដ្ឋកិច្ច បើអាជីវកម្មពង្រីកកាន់ តែធំនោះ ចំណាយមធ្យមនឹងថយចុះ ប៉ុន្ដែសម្រាប់ស្ថានភាពកម្ពុជាបច្ចុប្បន្ន មានន័យថា កាលណាពង្រីកអាជីវកម្ម កាន់តែធំ យើងចំណាយកាន់តែច្រើន។ លោកអះអាងថា “បើនៅក្នុងសេដ្ឋកិច្ច គេហៅថា សេដ្ឋកិច្ចមាត្រដ្ឋាន អត់មាន សេដ្ឋកិច្ចមាត្រដ្ឋានមានន័យថា កាល ណាយើងពង្រីកអាជីវកម្មឱ្យធំទៅចំណាយ មធ្យមយើងថយចុះ។ តែដល់ពេលក្នុង ស្ថានភាពយើង យើងហ៊ានតែពង្រីក។ ពង្រីកបានន័យថា ក្លាយទៅជា Formal ពេលហ្នឹងចំណាយមធ្យមយើងកើនឡើង វឹបតែម្ដង”។ លោកបន្ថែមទៀតថា ផ្ទុយទៅវិញ ការធ្វើអាជីវកម្មមិនផ្លូវការនាំឱ្យរដ្ឋាភិ បាលបាត់បង់ការប្រមូលពន្ធ។
យោងតាមស្ថិតិរបស់វិទ្យាស្ថានជាតិ ស្ថិតិបានបង្ហាញថា រដ្ឋាភិបាលជំរុញឱ្យ មានការចុះបញ្ជីធ្វើពាណិជ្ជកម្មកាន់តែ ច្រើន។
រដ្ឋមន្ដ្រីក្រសួងផែនការ លោក ឆាយ ថន បានមានប្រសាសន៍ក្នុងពិធីផ្សព្វ ផ្សាយលទ្ធផលបឋមនៃការអង្កេតសាកល្បង នៃជំរឿនសហគ្រាសឆ្នាំ២០១១ នៅឯមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា -ជប៉ុន កាលពីឆ្នាំមុនថា នៅឆ្នាំ២០១០ ចំនួនសហគ្រាសសរុបមានជាង៥៣ ម៉ឺនសហគ្រាស និងចំនួនអ្នកធ្វើការជិត ២លាននាក់ ហើយស្ថិតិនេះមានការកើន ឡើងប្រមាណជា១៥ភាគរយ និងចំណូល សរុបពីការលក់របស់សហគ្រាសមាន ជាង១៤ពាន់លានដុល្លារ។
ក្នុងនោះសហគ្រាសដែលមានកម្មករ ពី១០០នាក់ឡើងទៅ មានចំណូលសរុប ប្រមាណ៤,២ពាន់លានដុល្លារត្រូវជា ២៩ភាគរយ។ បន្ទាប់មកសហគ្រាស ដែលមានកម្មករពី៥០ទៅ៩៩នាក់ មាន ប្រមាណ១៧,៥ភាគរយ និងកម្មករពី ១០ទៅ៤៩នាក់មានប្រមាណតែ១០,២ ភាគរយប៉ុណ្ណោះ ដូច្នេះរដ្ឋាភិបាលត្រូវ ជំរុញការបង្កើតនិងកំណើនសហគ្រាសមធ្យម ៕
source

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.