លោក​ឧបនាយករដ្ឋមន្ដ្រី​ គាត​ ឈ​ន់​ ជួប​ពិភាក្សា​ជាមួយ​នាយក​សាខា​ ​ធនាគារ​ Standard​ charter​ ប្រចាំ​ប្រទេស​វៀតណាម​, កម្ពុជា​ និង​ឡាវ​

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • Highslide JS​ភ្នំពេញ​ ៖​ លោក​ឧបនាយករដ្ឋមន្ដ្រី​ គាត​ ឈ​ន់​ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​បាន​អនុញាត​ឱ្យ​លោក​ Louis​ Taylor​ នាយក​សាខា​ធនាគារ​ Standard​ charter​ ប្រចាំ​ប្រទេស​វៀតណាម​ កម្ពុជា​ និង​ឡាវ​ ចូល​ជួប​សំដែង​ការ​គួរសម​  និង​ពិភាក្សា​ការងារ​នា​រសៀល​ថ្ងៃ​ទី​៦​ ខែ​ មក​រា​ ឆ្នាំ​២០១២​ នៅ​ទីស្ដីការក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​  ។​
    ​គោលបំណង​នៃ​កិច្ច​ពិភាក្សា​ដើម្បី​ ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​និង​ឈ្វេង​ យល់​អំពី​របៀបវារៈ​ជា​អាទិភាព​នៃ​ការ​ វិនិយោគ​ សំដៅ​ស្វែងរក​ឱកាស​វិ​និ​ យោគ​ និង​បញ្ជាក់​ពី​ចេតនា​មោះមុត​ ធ្វើការ​ជាមួយ​ធនាគារ​កម្ពុជា​និង​បំពេញ​ តម្រូវការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​ ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​កាន់​ តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​គុណប្រយោជន៍​ នៃ​ការ​ប្រើប្រាស់​ប្រភព​ហិរញ្ញប្បទាន​  ដែល​ទទួល​បាន​ពី​ការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ សម្រាប់​ព​ង្រឹ​ក​វិសាលភាព​ គម្រោង​វិនិយោគសាធារណៈ​ទាំងនោះ​ និង​ក្រៅពី​ប្រភព​ហិរញ្ញប្បទាន​ដែល​កម្ពុជា​ កំពុង​តែ​បាន​ប្រើប្រាស់​។​ 
    ​នៅ​ក្នុង​ជំនួប​នោះ​លោក​ Louis​ Taylor​ ក៏​បាន​បង្ហាញ​ពី​ចេតនា​ចែក​ រំលែក​ចំណេះដឹង​ សំដៅ​កសាង​សមត្ថ​ ភាព​ដល់​មន្ដ្រី​កម្ពុជា​ដែល​ពាន់​ព័ន្ធ​នឹង​ យុទ្ធសាស្ដ្រ​នៃ​ការ​គ្រប់គ្រង​បំណុល​រដ្ឋ​  ក្នុង​ករណី​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ តម្រូវការ​លើ​ផ្នែក​ធនាគារ​ ។​
    ​លោក​ឧបនាយករដ្ឋមន្ដ្រី​ គាត​ ឈ​ន់​  បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រតិភូ​ធនាគារ​ Stabdard​ Charter​ ដែល​បាន​ជួយ​ ឧបត្ថម្ភ​ទាំ​ទ្រ​ផ្នែក​បច្ចេកទេស​ដល់​មន្ដ្រី​ ពាក់ព័ន្ធ​របស់​កម្ពុជា​កន្លង​មក​ និង​ត្រៀម​ ជួយ​បណ្ដុះបណ្ដាល​សមត្ថភាព​ដល់​មន្ដ្រី​ កម្ពុជា​ ដែល​ពាក់ព័ន្ធ​និង​ការ​គ្រប់គ្រង​បំណុល​រដ្ឋ​ ៕

    Source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.