គ្រឿងផ្សំ
អង្ករដំណើប រមៀត ដូងទុំ បង្កង ខ្លាញ់រាវ អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ស្លឹកក្រូចសើច ។
វិធីធ្វើ
១- កោសដូងពូតយកក្បាលខ្ទិះ ដាក់អំបិលបន្តិច ។ ២- បុករមៀតពូតយកទឹក ដាក់ដាំបាយដំណើប រួចប្រស់ក្បាលខ្ទិះឲ្យឡើងរលោង ហើយមានពណ៌លឿងខ្ចី ដួសដាក់ចានសំប៉ែតទុកមួយអន្លើ ។
៣- បង្កងបកយកសាច់ចិញ្ច្រាំឲ្យល្អិត លីងនឹងខ្លាញ់ ចាក់ទឹកត្រី ស្ករស ម្សៅស៊ុប ភ្លក់មើលឲ្យល្មម ដួសដាក់ពី លើបាយដំណើប រោយស្លឹកក្រូចសើច (ហាន់ឆ្មារៗ) ។
សេចក្តីបញ្ជាក់ : វិធីលីងសាច់បង្កង ត្រូវប្រើខ្លាញ់តិច គ្រាន់តែឲ្យសើមខ្ទះ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.