តាមកាសែតក្រុងម៉ូស្គូ Kommersant យោងទៅលើមតិអ្នកជំនាញការហ្សកហ្ស៊ី លោក Gueorgy Nodia គឺពិតជា“ស្ថានការណ៍ស្មុគស្មាញនៅតំបន់ជុំវិញប្រទេសអ៊ីរ៉ង់ និងបញ្ហាពង្រឹងសហប្រតិបត្តិការយោធាហ្សកហ្ស៊ី-អាមេរិក ក្នុងវិស័យសន្តិសុខដែលបានញ៉ាំងលោក អូបាម៉ា ឲ្យអញ្ជើញសមភាគីហ្សកហ្ស៊ីទៅកាន់សេតវិមានក្រុងវ៉ាស៊ីនតោន”។
បន្ទាប់ពីកិច្ចចរចានោះបានចប់ទៅយប់មិញ លោកប្រធានាធិបតីហ្សកហ្ស៊ី បានថ្លែងទៅពួកអ្នកកាសែតថា “មានការសម្របយោបល់គ្នា ទៅលើបញ្ហាពីរគឺ៖
ទី១-ស.រ.អា.ត្រៀមលើក សហប្រតិបត្តិការជាមួយហ្សកហ្ស៊ីក្នុងវិស័យយោធាឲ្យឡើងដល់កម្រិតកាន់តែខ្ពស់។
ទី២-គូភាគីដាក់ទិសបង្កើតឲ្យបានជា “តំបន់ពាណិជ្ជកម្មសេរី”រវាងហ្សកហ្ស៊ីនិងអាមេរិក។
តាមយោបល់ពួកអ្នកឯកទេស ចំណុចទី១អាចរំលេចឲ្យឃើញពីគម្រោងលោកប្រធានាធិបតី Saakachvili ចង់ប្រគល់ដែនដីហ្សកហ្ស៊ី សម្រាប់អាមេរិកប្រើជាឈ្នាន់វាយប្រហារទៅលើអ៊ីរ៉ង់ប្រទេសដែលពុំព្រមបោះបង់កម្មវិធីនុយក្លេអ៊ែរឆ្ពោះទៅបង្កើតឲ្យបានជាអាវុធបរមាណូ។ ដ្បិតសម្រាប់លោក Saakachvili ការនេះ គឺបង្កប់ដោយន័យពីរតែម្តង ទី១- ការពារសន្តិសុខ ហ្សកហ្ស៊ី ឲ្យផុតពី” ការគំរាមយោធាពីខាងរុស្ស៊ី និងទី២-គឺសឲ្យឃើញពីភក្តីភាពស្មោះត្រង់របស់ហ្សកហ្ស៊ីចំពោះទីក្រុងវ៉ាស៊ីនតោន។
តាមមតិអ្នកសង្កេតការណ៍ខ្លះ មិនមែនចៃដន្យទេដែលនាប៉ុន្មានឆ្នាំចុងក្រោយ ស.រ.អា. បានជះលុយយ៉ាងច្រើនទៅកែឲ្យទំនើបឡើង អតីតមូលដ្ឋានកងអាកាសសូវៀត២កន្លែង និងផែសមុទ្រ ឈ្មោះ Batoumi នៅហ្សកហ្ស៊ី។ ម្យ៉ាងទៀត ហ្សកហ្ស៊ី ចេះបង្ហាញឲ្យឃើញថាខ្លួន ស្មោះស្ម័គ្រនឹងអាមេរិកជាងTurquieនិង ប្រទេសឯទៀតនៅជិតខាងនឹងអ៊ីរ៉ង់ទៅផង។
ប៉ុន្តែ បញ្ហាដែលចោទមកពីហ្សកហ្ស៊ី គ្មានព្រំដែនជាប់ផ្ទាល់នឹងអ៊ីរ៉ង់ហើយដើម្បីហោះចេញពីហ្សកហ្ស៊ីទៅទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់យន្តហោះចម្បាំងអាមេរិកត្រូវតែហោះឆ្លងកាត់លំហអាកាសរបស់Armenieឬ Azerbaidjan ដូច្នេះគឺច្បាស់ជាត្រូវសុំសេចក្តីអនុញ្ញាតរបស់ប្រទេសទាំងពីរនេះ ដែលស្ថិតនៅជាប់ផ្ទាល់នឹងអ៊ីរ៉ង់។
មិនតែប៉ុណ្ណោះ ផ្ទៃមេឃលើប៉ែកខាងត្បូងភ្នំកូកាសសព្វថ្ងៃគឺស្ថិតនៅក្រោមការត្រួតពិនិត្យទាំងស្រុងនៃប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ពោលគឺកាំច្រួចមីស្ស៊ីលមានប្រសិទ្ធិភាពខ្ពស់ធុនS-300 និង Bouk ដែលប្រចាំការត្រៀមប្រយុទ្ធ នៅលើដែនដី Armenie Abkhazie ,Ossetieខាងត្បូង ហើយរុស្ស៊ីនឹងឲ្យការទៅអ៊ីរ៉ង់ជាមុនស្រេច អំពីការហោះជាយថាហេតុខិតជិតដល់ព្រំដែនអ៊ីរ៉ង់នៃកងយន្តហោះចម្បាំងរបស់អាមេរិក៕ source: rfi
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.