skip to main |
skip to sidebar
នៅក្នុងសវនាការថ្ងៃនេះ លោកនួន ជាបាននិយាយដល់តួអង្គលោកហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភា និងតួអង្គលោកជា ស៊ីមបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាកាន់អំណាច។ គឺឆ្លើយតបនឹងសំណួររបស់មេធាវីរបស់ខ្លួនគឺ លោក Michiel Petsmenដែលបានសួរសំណួរបើកអោយលោកនួន ជានិយាយអំពីជីវិតផ្ទាល់ខ្លួនមុនឆ្នាំ១៩៧៥ ទើបនួន ជាបាននិយាយដល់បុគ្គល២រូបនេះ។ នៅព្រឹកមិញនេះ ដោយអង្គុយនៅក្នុងវង្វង់ក្រចកសេះដូចសព្វដងដែរ អតីតបងធំទី២របបខ្មែរក្រហមបាននិយាយរៀបរាប់តាំងពីលោកទៅសិក្សានៅប្រទេសថៃ ហើយត្រឡប់មកកម្ពុជាបានជួបនឹងលោកហេង សំរិន និងលោកជា ស៊ីមដែលលោកនួន ជាអះអាងថាមានជីវិតជិតស្និទ្ធគ្នាច្រើន។
Powered by AngCo.Co
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.